ខ្មែរ​ចេះ​ធ្វើ​អាវុធ​ពី​ថ្ម​កាលពី​ជិត ៧០​ម៉ឺន​ឆ្នាំមុន គ​.​ស ខណៈពេល​មនុស្ស​ចេះ​ធ្វើ​អាវុធ​ពី​ថ្ម​កាលពី ៤ លាន​ឆ្នាំមុន គ​.​ស​

 

​បុព្វការី​ជន​របស់​មនុ​ស្សបាន​មានជីវិត រស់រាន​ប្រមាណ​ជា ៤ លាន​ឆ្នាំ​មកហើយ​នៅ​ប្រទេស​អា​ហ្វ្រិ​ច ហើយ​ដើរ​ជើង​ពីរ ។ ពួកគេ​បាន​ផ្តើម​ការប្រើប្រាស់​ថ្ម​ធើ្វ​ជា​អាវុធ​ប្រមាណ ២,៨ លាន​ឆ្នាំមុន​គ​.​ស ។ ឧបករណ៍ប្រើប្រាស់​ធើ្វ​អំពី​ថ្ម​ដែល​ចាស់​ជាងគេ គឺ​ត្រូវបាន​គេ​រកឃើញ​នៅ​ប្រទេស​អេ​ទី​ត្យូ​ពី ។​

​នៅក្នុង ឧ​ប​ទី្វ​ប​ឥណ្ឌូចិន​ដែលជា​ទឹកដី​កំណើត​របស់​អម្បូរ​ខ្មែរ​-​មន ឬ មន​-​ខ្មែរ ការប្រើ​ឧបករណ៍​ថ្ម​ត្រូវបាន​ផ្តើមឡើង​តាំងពី ១ លាន​ឆ្នាំ​តែប៉ុណ្ណោះ (​ឡាំ​ប៉ាង​ប្រទេស​ថៃ​) រហូតដល់​សម័យ​លោហធាតុ​ប្រមាណ ១៥០០-១០០០ ឆ្នាំមុន​គ​.​ស ។​

​គេ​កំណត់​អាយុ​តាមរបៀប ( K40/Ar40 ) ។ ការស្រាវជ្រាវ​ឱ្យដឹងថា នៅ​កម្ពុជា​ក្រោម ឧស្សាហកម្ម​ថ្ម​មាន​អាយុ​ពី ៥៦០.០0០ ឆ្នាំទៅ ៦៥០.០០០ ឆ្នាំ ។ រីឯ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​បច្ចុប្បន្ន ឧស្សាហកម្ម​ថ្ម​នៅ​វាល​ស្បូវ​រវាង​ខេត្តក្រចេះ និង​សឹ្ទ​ង​ត្រែង​មាន​អាយុ​ពី ៥១០.០០០ ទៅ ៦៩០.០០០ ឆ្នាំមុន​គ​.​ស ។​

​ទិន្នន័យ ខាង​បុរេប្រវត្តិ​ទាំងនោះ​បង្ហាញ​ឱ្យ​យើង​ស្វែងយល់​អំពី​ចំណាស់​នៃ​សំណង់ គ្រឹះ​របស់​វប្បធម៌​-​អរិយធម៌​ខ្មែរ​ដែលមាន​អាយុ​ដ៏​យូរលង់​ណាស់​មកហើយ មុន​ការបង្កើត​អាណាចក្រ​ភ្នំ​នា​ដើម​ស​.​វ​ទី ១ នៃ​គ​.​ស ក្រោម​ឥ​ទិ្ធ​ពល​វប្បធម៌ ។​





No comments:

Post a Comment

លោកអ្នកដឹងទេថា! តើសម្បតិ្តវប្បធម៌ជាអី្វ ?

នាពេលបច្ចុប្បន្ននេះយើងតែងតែងលឺជារឿយៗ ថាអ្នកនេះអ្នកនោះ ស្រលាញ់  សម្បតិ្តវប្បធម៌ ស្ទើរតែគ្រប់ៗមាត់។ ប៉ុន្តែពួកគេមួយចំនួនប្រហែលជាមិនទា...