អាណាចក្រ​នគរ​ភ្នំ ភាគ ៣ ៖ ព្រះបាទ​ហ៊ុន​ហ្វា​ន់​ហួង ព្រះ​បុត្រា​របស់​ព្រះបាទ​ហ៊ុនទៀន​ជា​ស្ដេច​កម្ជិល​ចុងក្រោយ​អំណាច​បាន​ទៅ​មេទ័ព​ឈ្មោះ ហ្វា​ន់ ឆេ​ម៉ាន់

ព្រះបាទ​ហ៊ុន​ហ្វា​ន់​ហួង ជា​បុត្រ​ច្បង​របស់​ព្រះបាទ​ហ៊ុនទៀន​(​កៅ​ឌិ​ញ​) ព្រះអង្គ​បានទទួល​ស្នង​រាជ​ពី​បិតា​។​កាលនោះ​នគរ​ហ្វូណន​មាន​នគរ​ចំណុះ​៧ ហើយ​នគរ​ទាំង​៧​នោះ​មានបំណង​រើបំរះ​ទារ​យក​ឯករាជ្យ​វិញ តែ​ត្រូវ​ព្រះបាទ ហ៊ុន​ហ្វា​ន់​ហួង​វាយ​បង្រួបបង្រួម​ធ្វើជា​ប្រទេស​តែមួយ និង​ដាក់​ញាតិវង្ស​របស់​ព្រះអង្គ​អោយ​គ្រប់គ្រង​លើ​នគរ​ចំណុះ​ទាំងអស់នោះ​ផង​។​
២ ព្រះបាទ​ហ្វា​ន់​ហ្វា​ន់​

ព្រះអង្គ​គឺជា​បុត្រ​ទី​២​របស់​ព្រះបាទ​ហ៊ុន​ហ្វា​ន់​ហួង ព្រះអង្គ​បានទទួល​ស្នង​រាជ​ពី​បិតា តែ​ព្រះ​អង្គជា​មនុស្ស​ខ្ជិល ច្រអូស​មិន​រវីរវល់​ពី​រឿង​នគរ​ទេ ដូច្នេះ​កិច្ចការ​តូចធំ​ត្រូវបាន​មេទ័ព​ដ៏​អង់អាច​ម្នាក់ (​ហ្វា​ន់​ឆេ​ម៉ាន់​)​ទទួល​រ៉ាប់រង ជំនួស​ទាំងអស់​។ បី​ឆ្នាំ​ក្រោយមក​ព្រះអង្គ​ក៏​ចូល​ទីវ​ង្គ​ត់បា​ត់ទៅ នាហ្មឺន​សព្វ​មន្ដ្រី​បានសំរេច​លើក​លោក​មេទ័ព ហ្វា​ន់​ឆេ​ម៉ាន់​អោយ​ស្នង​រាជ​បន្ដ​ពី​ព្រះអង្គ ព្រោះ​លោក​ក៏​ជា​រាជវង្ស​ម្នាក់​របស់​ព្រះបាទ​ហ្វា​ន់​ហ្វា​ន់​ដែរ​។
​ព្រះបាទ​ហ្វា​ន់​ឆេ​ម៉ាន់ ឬ​ហ្វា​ន់​ម៉ាន់ ឬ​ព្រះបាទ​ស្រី​មា​រៈ​
វត្ដ​មាន​របស់​ព្រះបាទ​ហ្វា​ន់​ម៉ាន់​ក្នុងការ​ស្នង​រាជ ពុំបាន​ធ្វើអោយ​ស្ដេច​ក្រាញ់​ទាំងឡាយ​សប្បាយ​ចិ​ត្ដ​ទេ​។ ពួកគេ បានធ្វើ​ការបះបោរ​ជាខ្លាំង តែ​ត្រូវបាន​ព្រះបាទ​ហ្វា​ន់​ម៉ាន់​វាយ​បង្ក្រាប​អោយ​ស្ងាត់ស្ងៀម​ទៅវិញ​។ ព្រះបាទ​ហ្វា​ន់ ម៉ាន់​ជា​ក្សត្រ​អង់អាច​ក្លាហាន​ណាស់​។ ព្រះអង្គ​បាន​បញ្ជា​អោយគេ​ធ្វើ​សំពៅ​ធំៗ ដាក់​បាន​មនុស្ស​រហូតដល់ ៧០០​នាក់​។ ព្រះអង្គ​បាន​វាយ​បង្ក្រាប​ប្រទេសជិតខាង​រហូតដល់​ជ្រោយ​មាលាកា និង​បាន​យក​នគរ​ជាច្រើន​មក​ដាក់​ជា​ចំណុះ​។

ព្រះអង្គ​បាន​គ្រប់គ្រង​លើដី​ធំ​ទូលាយ និង​លើ​ផ្ទៃសមុទ្រ​ដ៏​ល្វឹងល្វើយ ពី​សមុទ្រ​ចិន គឺ​ម្ដុំ​ញ៉ា​ត្រាង (​កម្ពុជា​ក្រោម​) ទៅ​ឈូង​សមុទ្រ​ថៃ​រហូតដល់​ឈូង​សមុទ្រ​បឹង​ហ្គា​ល​។ បើ​យោល​ទៅតាម​លោក​ហ្ស​កកូ​ដេ​ស ព្រះបាទ​ហ្វា​ន់​ម៉ាន់ បាន​បាត់បង់​ព្រះជន្ម​នាពេល​ដែល​ព្រះអង្គ​យាង​ចេញទៅ​បំពេញបេសកកម្ម​នៅតាម​ព្រំ​ប្រ ទល់​មាន​គីន​លីន (​ម្ដុំ​ជ្រោយ​ម៉ា​លា​កា​)​។​
ក្នុងពេល​ប្រតិបត្តិការ​មួយ ដោយ​ព្រះអង្គ​ចាប់ផ្ដើម​មាន​ជំងឺ ព្រះអង្គ​បាន​បញ្ជូន​កូន​ឈ្មោះ គិ​ន​ចេង អោយ​ដឹកនាំ​ទ័ព​ចេញ​ច្បាំង​ជំនួស​ព្រះអង្គ​។ ព្រះអង្គ​ហ្វា​ន់​ម៉ាន់ បាន​ទុក​ក្មួយ​ឈ្មោះ​ចាន់​ដែលមាន​កងពល​ប្រមាណ​២០០០ នាក់ នៅ​ជិត សំរាប់​ការពារ​។ ចាន់​ជា​កូនប្រុស​របស់​បងស្រី​ព្រះអង្គ​។ តែ​មេទ័ព​ចាន់​បែរជា​ឆ្លៀតឱកាស​នេះ ធ្វើ​រដ្ឋប្រហារ សំលាប់​ព្រះបាទ​ហ្វា​ន់​ម៉ាន់​ជា​មា ហើយ​ប្រកាស​តាំងខ្លួន​ជា​ព្រះមហាក្សត្រ​នគរ​ភ្នំ​។ ព្រឹ​ត្ដិ​ការ​នេះ ប្រហែលជា​ផ្ទុះ​នៅក្នុង​គ​.​ស​២២៥-២៣០​។​

No comments:

Post a Comment

លោកអ្នកដឹងទេថា! តើសម្បតិ្តវប្បធម៌ជាអី្វ ?

នាពេលបច្ចុប្បន្ននេះយើងតែងតែងលឺជារឿយៗ ថាអ្នកនេះអ្នកនោះ ស្រលាញ់  សម្បតិ្តវប្បធម៌ ស្ទើរតែគ្រប់ៗមាត់។ ប៉ុន្តែពួកគេមួយចំនួនប្រហែលជាមិនទា...