"រចនាបទ សំបូរព្រៃគុក"

ក្បាច់ផ្ដែនៃរចនាបទសំបូរព្រៃគុកភាគច្រើនមានរូប មករ (Makara) នៅអមសងខាងផ្ដែ និងបែរមុខចូលរកគ្នាខ្ជាក់ក្បាច់អង្កត់ធ្នូ (Arch)។ ជួនកាលនៅលើសត្វមករគេឃើញមានរូបបុគ្គលជិះពីលើក៏មានដែរ។ នៅលើអង្កត់ធ្នូមានឆ្លាក់ជារូបត្បូង ឬមេដាយដែលមានឆ្លាក់រូបមនុស្ស ឬរូបទេពផ្សេងៗជាដើម។ នៅពីក្រោមរូបមករមានឆ្លាក់លំអជារូបក្បាលសសរ ហើយនៅពីលើក្បាលសសរមានលំអជារូបមេដាយឬស្លឹកឈើ។ ដោយឡែងនៅពីក្រោមក្បាច់អង្កត់ធ្នូមានលំអកម្រងមាលា និងរំយោលឆ្លាស់គ្នា ដែលមានការសន្និដ្ឋានថា អាចវិវត្តន៍មកពីផ្កាដែលជនជាតិខ្មែរយកមកលំអសាសនស្ថាននៅសម័យមុននេះ។
ផ្ដែរចនាបទសំបូរព្រៃគុកបានទទួលឥទ្ធិពលពីមករតូរៈណៈ (Makara Torana) នៃសិល្បៈឥណ្ឌាខាងត្បូង។ រចនាបទនេះត្រូវបានអ្នកប្រវត្តិសាស្ត្រសិល្បៈកំណត់អាយុរវាងដើម ស.វ ទី៧។
រូបទី១ ៖ ផ្ដែពីវត្តសុផាត់តានារាម ខេត្តឧបុនរាជធានី
រូបទី២ ៖ មករតូរៈណៈ នៃសិល្បៈឥណ្ឌាខាងត្បូង
រូបទី៣ ៖ ផ្ដែពីវត្ត ប្រាសាទភ្នំជើងព្រៃ https://tamabmmo.files.wordpress.com/2015/07/img_6512.jpg
រូបទី៤ ៖ ផ្ដែពីប្រសាទខៅណយឡាំងមឿង ខេត្តប្រៈជីនបុរី


No comments:

Post a Comment

លោកអ្នកដឹងទេថា! តើសម្បតិ្តវប្បធម៌ជាអី្វ ?

នាពេលបច្ចុប្បន្ននេះយើងតែងតែងលឺជារឿយៗ ថាអ្នកនេះអ្នកនោះ ស្រលាញ់  សម្បតិ្តវប្បធម៌ ស្ទើរតែគ្រប់ៗមាត់។ ប៉ុន្តែពួកគេមួយចំនួនប្រហែលជាមិនទា...