ប្រាសាទ​មឿង​តាំ ឬ​ប្រាសាទ​ក្រោម​


​ ​ប្រាសាទ​ក្រោម​ស្ថិតនៅ​ភូមិ​គោក​មឿង ស្រុក​ព្រះ​កូន​ជ័យ (​ប្រា​គូ​ន​ជ័យ​) ខេត្ត​បុរីរម្យ​ក្នុងប្រទេស​ថៃ​បច្ចុប្បន្ន​។ ជនជាតិ​ថៃ​ដើមកំណើត​ខ្មែរ​ដែល​រស់នៅ​យ៉ាង​កុះករ​នៅ​ជិត​ប្រាសាទ​នៅឡើយ គេ​ហាក់ដូចជា​នៅតែមាន​អារម្មណ៍​កំពុងស្ថិត​នៅក្នុង​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយសារតែ​ទិដ្ឋភាព​នៃ​ប្រាសាទ​ក្រោម មាន​រចនា​បទ និង​រក្សា​សោ​ភ័​ណ្ឌ​ភាព​ដូច​ប្រាសាទបាពួន​យ៉ាង​ដូច្នោះ​ដែរ​។​
​ ​ប្រាសាទ​ក្រោម ឬ​មឿ​ងតាំ មាន​លក្ខណៈពិសេស​ជាង​គេ ដោយមាន​កំពែង​ពីរ​ជាន់ គឺ​កំពែង​ខាងក្រៅ និង​ខាងក្នុង​ព័ទ្ធជុំវិញ​ប្រាសាទ​។ នៅតាម​ទិស​នៃ​កំពែង​នីមួយៗ គេ​ឃើញ​មាន​ក្បូរក្បាច់ និង​ក្បាច់​ផ្តែរ​យ៉ាង​ល្អ​ក្រៃលែង​គួរ​ឲ្យ​ចង់​គយគន់​។ បុរាណ​ស្ថាន​ដ៏​ស្រស់ប្រិមប្រិយ​នេះ មាន​រាង​បួន​ជ្រុង​ទ្រវែង មាន​ប្រាង្គ​ធ្វើំ​អំពី​ឥដ្ឋ​ចំនួន​ប្រាំ និង​មាន​ស្រះ​ទឹក​ព័ទ្ធជុំវិញ​ប្រាសាទ​។ នៅ​ជុំវិញ​ស្រះ​ទឹក​មាន​រៀប​ជា​បង្កាន់ដៃ​ថ្ម ដែលមាន​រាង​ជា​នាគរាជ​ក្បាល​បី​ហ៊ុមព័ទ្ធ​ជុំវិញ​។​
​ ​នៅក្បែរ​ប្រាសាទ​ក្រោម គេ​ឃើញ​មាន​បារាយណ៍​ទឹក​មួយ​យ៉ាង​ធំ ដែលមាន​បណ្តោយ​ដល់ ១០០០​ម៉ែត្រ (​មួយ​គីឡូម៉ែត្រ​) ឯណោះ និង​មាន​ទទឹង​កន្លះ​គីឡូម៉ែត្រ​។ ស្រះ​បុរាណ​ដ៏​ធំ​នេះ ត្រូវបាន​ជីក​ឡើង​នៅ​សម័យ​សាងសង់​ប្រាសាទ​តែម្តង នា​សតវត្សរ៍​ទី​១១ នៃ​គ្រិស្តសករាជ​។ បច្ចុប្បន្ន​គេ​ស្តារ​ស្រះ​នេះ​ដើម្បី​យក​ទឹក​ផ្គត់ផ្គង់​ជូន​អ្នកស្រុក​នៅ​ទីនោះ​សម្រាប់​ធ្វើស្រែ ចម្ការ​។​
​ ​ប្រាសាទ​ក្រោម ធ្វើ​ពី​ឥដ្ឋ​ត្រូវបាន​សាងសង់​ឡើងជា​ពីរ​ជួរ សម្រាប់​តម្កល់​ព្រះ​ទេវរូប និង​លិង្គព្រះឥសូរ ដែលជា​គ្រឿង​សិរី​មង្គល​សម្រាប់​ស្រុកភូមិ​នៃ​ប្រជាជន​រស់នៅ​តំបន់​នេះ​។ ប្រាសាទ​នេះ​បច្ចុប្បន្ន​ត្រូវបាន​ក្រុម​សិល្បករ​ថៃ​ជួសជុល​ឡើងវិញ ដោយសារតែ​រចនា​ប​ទ​របស់​ប្រាសាទ​មាន​លក្ខណៈ​យ៉ាង​ល្អ​។​

​អតីត​ប្រាសាទ​ក្រោម​របស់​ខ្មែរ​នេះ បាន​សាងសង់ឡើង​សម្រាប់​ការ​ឧទ្ទិស​ដល់​លទ្ធិ​សាសនាព្រាហ្មណ៍​។ នៅតាម​ចម្លាក់​ហោជាង និង​ផ្តែរ​នៃ​ប្រាង្គ​ប្រាសាទ​ខាងជើង គេ​ឃើញ​ខ្មែរ​បុរាណ​ឆ្លាក់​ទេវ​កថា​ដែល​មានរឿង​ទាក់ទិន​ទៅនឹង​ព្រះ​ឥសូរ​គង់ប្រថាប់​លើ​គោ​ន​ន្ទិ​ន ដោយមាន​បីទ្រ​ត្រកង​នាង​បរ​វ​ត្តី​។ ព្រះ​គោ​ន​ន្ទិ​ន​ទ្រង់​ឈរលើ​ក្បាល​រា​ហ៊ូ ក្បែរ​សិង្ហ​មួយគូ​ដែល​កំពុង​ព្រួស​ភួងផ្កា​ដ៏​ស្រស់បំព្រង​។ នៅ​ដៃ​ព្រះ​ឥសូរ មាន​កាន់​ត្រីសូ​ល៌ ដែលជា​អាវុធ​ប្រកបដោយ​មហិទ្ធិឫទ្ធិ​ដ៏​គួរ​ឲ្យ​ព្រឺព្រួច​។ ឯ​នៅតាម​ផ្តែរ​ទាំងអស់ គេ​ឃើញ​មា​ចម្លាក់​រូប​ឥសូរ​ដប់​អង្គ​អង្គុយ​លុតជង្គង់​លើកដៃ​ប្រណម្យ​។​

​ ​សូម​ជម្រាប​បន្ថែមទៀតថា ទេវស្ថាន​ដ៏​ស្រស់ត្រកាល​នៅ​បន្ត​រហូតមក​ដល់ពេលនេះ ដែល​ស្ថាបត្យករ​ខ្មែរ​បុរាណ​កសាងឡើង​មាន​រចនា​បទ​តាម​ប្រាសាទបាពួន និង​មាន​សភាព​ដូច​ប្រាសាទព្រះវិហារ​ដែរ​។ ទេពកោសល្យ​នៃ​ការកសាង​ប្រាសាទ​នេះ គឺជា​ព្រះតម្រិះ​របស់​ព្រះមហាក្សត្រ​ខ្មែរ​ដ៏​ឆ្នើម​នៅក្នុង​អំឡុង​សតវត្សរ៍​ទី​១១​នៃ​គ្រិស្តសករាជ នៅពេលដែល​ខេត្ត​នេះ​នៅ​ជា​ទឹកដី​របស់​ខ្មែរ​នៅឡើយ​។​
​ ​ជា​អវសាន សូម​រំឭកថា អ្នកស្រុក​ក្នុង​ខេត្ត​នេះ ដែល​សុទ្ធសឹងតែ​ជា​ជនជាតិខ្មែរ នៅ​រក្សា​ភាសា និង​ប្រពៃណី​ដូនតា​របស់​ជាតិ​ខ្លួន ទោះបីជា​បានក្លាយ​ទៅជា​ជនជាតិភាគតិច​ក៏ដោយ​៕






(ម.ត្រា​ណេ​)

តើខ្មែរ និងបារាំងកំពុងអង្គុយលើរទេះគោនេះជានរណា?



នេះជារូបថត អ្នកកាទូតបារាំងម្នាក់ជិះរទេះគោខ្មែរ
នៅ​ឆ្នាំ ១៨៧៩ ។ លោក តាបារាំងនេះ ឈ្មោះ ប៉ាវី
( Pavie ) ជាអ្នកថតរូប ម្នាក់ដ៏សំខាន់ស្តីពី បណ្តា
ប្រទេសឥណ្ឌូចិន ។
លោកបានមកលេងខេត្តកំពង់ឆ្នាំង ហើយបានជួប
អ្នកលក់អុស លក់ធ្យូងម្នាក់នៅឆ្នាំ ១៨៨៥ ឈ្មោះ
កម្លោះ « ជួន » ជាកូនចៅចិន ។
យុវជនជួន ពិតមែនជាកូនអ្នកលក់ចាប់ហួយតូចតាច
តែគាត់អាច និយាយភាសាបារាំង និងចិនបាន ។
ក្រោយមកអ្នកកាទូតបារាំងនេះបានយកយុវជនជួន
ធ្វើជាអ្នកបកប្រែ និងបង្រៀនមុខវិជ្ជា សេដ្ឋកិច្ច ហិរញ្ញវត្ថុ
ការទូត ផងដែរ ។

មិនយូរប៉ុន្មាន លោក ជួនបានក្លាយ ជានាយករដ្ឋមន្ត្រី
ខ្មែរ បីជំនាន់ស្តេច គឺក្នុងរាជ ស្តេចនរោត្តម ស៊ីសុវត្ថិ
និង មុនីវង្ស ។ លោកតា ជួនមានបរមងារជា
សម្តេចចៅហ្វាវាំងជួន ។
----------------

( ប្រភព ជួន ឥទ្ធាឬទ្ធិ - ប៉ារី )

ប្រាសាទធម្មនន្ទ


ប្រាសាទធម្មនន្ទមានទីតាំងស្ថិតនៅតាមវង់តូចដោយចេញពីអង្គរធំ តាមទ្វាជ័យចំងាយប្រហែល ៥០០ម៉ែត្រនៅខាងជើងផ្លូវ។ ប្រាសាទនេះស្ថាបនាឡើងនៅចុងសតវត្សទី១១ និង ដើមសតវត្ស​ទី១២ ដោយព្រះបាទសូរិយាវរ្ម័នទី២ (១១១៣-១១៥០) ឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា។ ប្រាសាទនេះមានចតុកោណ មានប្រាង្គបែរមុខទៅទិសខាងកើត និង មានគូទឹក និង កំពែង​មាន​គោបុរៈពីរ​នៅ​ខាង​កើត​និង​​ខាងលិច ព្រមទាំងមានបណ្ណាល័យមួយនៅទិសអាគ្នេយ៍។


ប្រាសាទទេពប្រណម


ប្រាសាទទេពប្រណមមានទីតាំងស្ថិតនៅខាងជើងនៃលានស្តេចគំលង់ និងខាងលិចផ្លូវទ្វារដីឆ្នាំង។ ប្រាសាទនេះកសាងឡើងនីក្នុងរាជ​ព្រះបាទយសោវរ្ម័នទី១។ ផ្នែកផ្សេងៗនៃប្រាសាទនេះគឺត្រូវបានកសាងឡើងក្នុងពេលផ្សេងៗគ្នា​គឺចាប់ពូ​ចុង​សតវត្សរ៍ទី៩​ដល់ទី១៣។ ប្រាសាទនេះកាលពីដើមឡើយជា​វត្តព្រះពុទ្ធសាសនា​របស់​ព្រះបាទយសោវរ្ម័នទី១ នៅចុង​សតវត្សទី៩។ ទេពប្រណមជាទីកន្លែងដែលមាន​រូបព្រះអង្គុយប្រណម ប៉ុន្តែសព្វថ្ងៃនេះ រូបនោះបានបាត់ទៅហើយ។ ទេពជាពាក្យសំស្រ្កឹតមានន័យថាព្រះ។ ប្រណមក៏ជាពាក្យសំស្រ្កឹតដែរ ដែលមានន័យថាសំពះ ឬ លុតជង្គត់ឪនគោរព។ លើសពីនេះ អាស្រមស្ថិតនៅខាងត្បូងបារាយណ៍ខាងកើតដែលបានស្ថាបនាឡើងនៅចុង​សតវត្សទី៩ ក្នុងរាជ្ជកាលព្រះបាទយោវរ្ម័ន និង ប្រាសាទនេះ បញ្ជាក់ថាពុទ្ធសាសនាមានតាំងពីសម័យនោះដែរ។


ប្រាសាទបន្ទាយក្តី


ប្រាសាទបន្ទាយក្តី មានទីតាំងស្ថិតនៅជាប់នឹងប្រាសាទតាព្រហ្ម ជ្រុងអាគ្នេយ៍ក្នុងភូមិស្រះស្រង់ខាងត្បូង បើធ្វើដំណើរតាមផ្លូវខាងកើតអង្គរវត្ត ត្រូវកាត់តាមប្រាសាទក្រវ៉ាន់។ ប្រាសាទនេះត្រូវបានកសាងឡើងនៅពាក់កណ្តាលទី២ នៃសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣ ដោយព្រះបាទជ័យវរ្ម័នទី៧ ។ ប្រាសាទនេះមានលក្ខណៈស្រដៀងគ្នានឹងប្រាសាទតាព្រហ្ម ប៉ុន្តែមានទំហំតូចជាង និងមិនសូវស្មុគស្មាញ។ មិនមាននរណាដឹងថាប្រាសាទនេះ សាងសង់ឡើងដើម្បីឧទ្ទិសដល់អ្វីនោះទេ ព្រោះគេមិនទាន់រកឃើញសិលាចារិកណាមួយនីឡើយ។ ការស្រាវជ្រាវថ្មីៗនេះធ្វើឡើងដោយសាកលវិទ្យាល័យសូហ្វីយ៉ា បានបញ្ជាក់ថាបន្ទាយក្តី បានសាងសង់ឡើងនៅលើប្រាសាទ ដែលមានអាយុចាស់ជាងសតវត្សរ៍ទី១២ ដោយសារគេឃើញគ្រឹះនៃប្រាសាទមួយទៀត ក្រោមគ្រឹះនៃប្រាសាទបន្ទាយក្តី ដែលគេសន្និដ្ឋានថាវាមានទំនាក់ទំនងទៅនឹងភូមិកុដិ តាំងពីសម័យព្រះបាទជ័យវរ្ម័នទី២។



ព្រះនាមដ៏ថ្លៃថ្លារបស់ព្រះវិស្ណុ

ជនជាតិឥណ្ឌាតែងលើកនិយាយថា ប្រសិនបើអ្នកណាម្នាក់អាចទន្ទេញចាំព្រះនាមដ៏ថ្លៃថ្លារបស់ព្រះវិស្ណុបានអស់នឹងទទួលបានបុណ្យកុសលដ៏ធំ។ ព្រះនាមរបស់ព្រះអង្គមានប្រមាណ១០០០ព្រះនាមឯណោះ ដែលព្រះនាមនីមួយៗមានប្រវត្តិផ្សេងៗគ្នាគួរឱ្យរំភើបជាពន់ពេក។ ឯព្រះនាមទាំងនោះមានដូចជា ៖

១-បញ្ចាវុធ = អាវុធ៥យ៉ាង,
២-នារាយណ៍ = កម្រើកក្នុងទឹក,
៣-បុរស = ប្រុស,
៤-អច្យុត = មិនចេះច្យុត
ឬថយថោក,
៥-អនន្ត = គ្មានទីបំផុត,
៦-ហរិ = ស្ងួនរក្សា,
៧-គោវិន្ទ ឬគោបាល = រក្សាដែនដី,
៨-អនន្តសៃយនៈ = ដេកលើខ្នងអនន្តនាគរាជ,
៩-ចតុភិជ = ដៃបួន,
១០-ទាមោទរ = អ្នកត្រូវចងដោយខ្សែ,
១១-មារព = កើតដល់មធុឬផ្អែមដូចទឹកឃ្មុំ,
១២-ហ្ឫសិតេស = ជាម្ចាស់នៃរបស់ដែលធ្វើឲ្យកើតសេចក្ដីដឹងខ្លួន, ១៣-ផលសៃយិន = ដេកលើទឹក,
១៤-កុមុន្ទ = អ្នកជំនួយ,
១៥-បទ្មនាភិ = ផ្ចិតផ្កាឈូក,
១៦-បិតាម្ពរ = ស្លៀកលឿង,
១៧-មធុសូទន = អ្នកសម្លាប់មធុ គឺអសុរដែលព្យាយាមប្រទូសរ៉ាយព្រះព្រហ្មដែលកើតក្នុងផ្កាឈូក សឹងផុសឡើងអំពីនាភីព្រះអង្គ,
១៨-តិរីតិន = អ្នកទ្រង់គ្រឿងប្រដាប់ប្រដាក្បាល,
១៩-គ្រវិក្រម = ឈាន៣ជំហាន,
២០-លក្ស្មណបតិ = ប្ដីព្រះលក្ស្មី,
២១-ជនាទ្ទរន = អ្នកដែលជនរាប់អាន,
២២-នរ = មនុស្ស,
២៣-វាសុទេវ = ឱរសព្រះវសុទេព,
២៤-បុរុសោត្តម = ទេវរាជ,
២៥-យញ្ញេស្វរ = ម្ចាស់នៃយញ្ញកម្ម,
២៦-វៃកុណ្ឋនាទ = ជាធំក្នុងវៃកុណ្ឋ,
២៧-ចតុរហត្ថ = ដៃបួន,
២៨-ក្រៃសព (កេសវ) = មានសក់ក្រាស់ឬសក់ល្អ,
២៩-ស្រីករ = ដៃមានសិរី,
៣០-ស្រីសំខករ = ដៃកាន់ស័ង្ខដ៏មានសិរី,
៣១-វិណ្ហឬវិស្ណ ...,
៣២-តុង្គីស = អ្នកជាធំជាងភ្នំ។ល។

ប្រវត្តិសាស្ត្រ​ពិភពលោក៖ កំពូលអធិរាជសង្រ្គាមទាំង ៥រូប ដែលល្បីល្បីបំផុតក្នុងប្រវត្តិសាស្ត្រ​



១. សង់ស៊ីខាន់ (Genghis Khan) (១១៦២ – ១២២៧)

ជា​អធិរាជ​នៃ​ចក្រភព​ម៉ុងហ្គោល៖ សង់ស៊ីខាន់​ជា​ប្រជារាស្ត្រ​សាមញ្ញ ហើយ​បាន​តាំង​ខ្លួន​ឯង​ជា​អធិរាជ (Emperor) ​ហើយ​បាន​អនុវត្ត​ន៍យោបាយ​វាតទី​និយម (expansionism)។ សង់ស៊ីខាន់ លើក​កងទ័ព​វាយ​យក​ប្រទេស (នគរ) និង​តំបន់​តូច​ធំ​ជា​ច្រើន យក​ទៅ​ដាក់​ក្រោម​ចំណុះ​របស់​ខ្លួន ហើយ​បាន​បង្កើត​ជា​ចក្រភព​ម៉ុងហ្គោលមួយ ​ដែល​មាន​វិសាលភាព​ធំ​រហូត​ដល់ ៣៣លាន​គីឡូម៉ែត្រ​ការ៉េ (ក្នុង​ដំណាក់កាល​រីក​ចម្រើន​បំផុត)។

សង់ស៊ីខាន់​ជា​មេទ័ព ដែល​ច្បាំង​មិន​ដែល​ចាញ់ នៅ​ក្នុង​គ្រប់​សមរភូមិ គឺ​លើក​ទ័ព​វាយ​តំបន់​ណា ត្រូវ​តែ​វាយ​យក​តំបន់​នោះ​ឲ្យ​ខានបាន។ សង់ស៊ីខាន់​ច្បាំង​យក​ទឹកដី សឹង​តែ​មួយ​ចំហៀង​ពិភពលោក យក​មក​គ្រប់គ្រង​ក្នុង​ដៃ។ លោក​ជា​មេទ័ព ដែល​មាន​ចិត្ត​កាច​សាហាវ សម្លាប់​មនុស្ស​ដូច​សត្វគ្មាន​បន្ធូរ​ដៃ​។ លោក​ទទួល​មរណភាព នៅ​ថ្ងៃ​ទី១៨ ខែសីហា ១២២៧ (អាយុ ៦៥ ឆ្នាំ)។ នៅ​ក្នុង​លោក​នេះ មាន​តែ​សង់ស៊ីខាន់​ម្នាក់​គត់ ដែល​មាន​ប្រវត្តិ​វាយ​យក​បាន​តំបន់​ត្រួតត្រា​ធំ​ជាង​មេទ័ព ឬ​មេដឹកនាំ​ណា​ទាំង​អស់​។ រឿង​ហួស​ចិត្ត​មួយ​ដែល​គេ​មិន​នឹក​ស្មាន​ដល់ និង​ជា​ចំណុច​ខ្សោយ​របស់​អធិរាជ​សង្គ្រាម​រូប​នេះ គឺ​លោក​កើត «ជំងឺ​​ខ្លាច​សត្វ​ឆ្មា – ailurophobia»

សង់ស៊ីខាន់ និង​ដៃជើង​របស់​លោក​បាន​បង្ក​វិនាសកម្ម​យ៉ាង​ធំធេង​សម្រាប់​មនុស្ស​ជាតិ ដែល​ជា​បច្ច័យ​នៃ​គំនិត​ឈ្លាន​ពាន​របស់​លោក ដោយ​ក្នុង​នោះ​មនុស្ស ៤០លាន​នាក់ ​បាន​ស្លាប់​ក្រោម​ស្នាដៃ​ និង​ការ​បញ្ជា​របស់​លោក។ ​សម្រាប់​មនុស្ស​ភាគច្រើន គេយល់​ថា​លោក​ជា​មនុស្ស​ឃោរឃៅ ចំណែក​នៅ​ក្នុង​ទស្សនៈ​ជា​រួម​របស់​ប្រទេស​ម៉ុងហ្គោលី គេ​ចាត់​ទុក​លោក​ជា​មហាបុរស និង​វីរបុរស​ជាតិ​របស់​គេ (Hero) និង​បាន​កសាង​រូប​សំណាក​ទុក​ជា​អនុស្សាវរីយ៍​ទៀត​ផង។
អធិរាជ Genghis Khan

២. អាឡិចសានដឺដឹហ្គ្រេត (Alexander the Great) (៣៥៦ – ៣២៣ មុន​គ្រិស្តសករាជ)

​អាឡិចសាន់ដឺ​ ជា​អធិរាជ​នៃ​ប្រទេស​ម៉ាសេដូនី (Macedonia) និង​បាន​វាយ​ពង្រីក​តំបន់​ត្រួតត្រា​ជាច្រើន​ទៀត ដោយ​លើក​ទ័ព​វាយ​យក​ចក្រភព​ពែក្ស (Persian Empire) និង​អេហ្ស៊ីប។ លោក​ជា​កូន​សិស្ស​​របស់​អារីស្តូត (Aristotle)។ ចក្រភព​ដែល​អធិរាជ​អាឡិចសាន់ដឺ​គ្រប់គ្រង លាត​សន្ធឹង​ចាប់ពី​តំបន់​មេឌីទែរ៉ាណេ (the Mediterranean) ធ្លាយ​ដល់​ព្រំដែន​ប្រទេស​ឥណ្ឌា។ ក្នុង​ព្រះជន្ម ១៨វស្សា អធិរាជ​​អង្គ​នេះ ក្លាយ​ជា​មេទ័ព​ដ៏​ល្បីល្បាញ​ខាង​បញ្ជា​ទ័ព​សេះ។ ព្រះអង្គ​បាន​សុគត​ក្នុង​ជន្មាយុ ៣២ឆ្នាំ ​ដោយ​ជំងឺ​គ្រុន​ចាញ់ (malaria)។ អាឡិចសាន់ដឺ ស្ថិត​ក្នុង​ចំណោម​អ្នក​យុទ្ធសាស្ត្រ​សង្គ្រាម​ដ៏​ជោគជ័យ​ និង​ជា​មេដឹកនាំ​ដ៏​មាន​ឥទ្ធិពល​បំផុត។
អធិរាជ​អាឡិចសានដឺដឹហ្គ្រេត (Alexander the Great)

៣. ហាន់នីបល (Hannibal Barca) (២៤៧ – ១៨៣ មុន​គ្រិស្តសករាជ)

​លោក​ជា​មេទ័ព​ដ៏​ល្បីល្បាញ រហូត​ដល់​សូម្បី​អធិរាជ​សង្គ្រាម​ដទៃ​ទៀត​ដូច​ជា ​ណាប៉ូឡេអុង​បូណា​-ប៉ាត៍ ក៏​កោតសរសើរ​លោក​ដែរ។ លោក​ហាន់នីបល​បាន​ចិញ្ចឹមចិត្ត​តាំង​ពីណាពីណី​ដូច​ប៉ា​របស់​លោក​ដែរ គឺ​ប៉ុនប៉ង​វាយ​យក​ចក្រភព​រ៉ូម (Rome Empire) មក​ត្រួតត្រា​ក្នុង​ដៃ។ លក្ខណៈ​ពិសេស​របស់​ហាន់នីបល ត្រង់​លោក​មាន​សមត្ថភាព​ដឹកនាំ​កម្លាំង​ទ័ព​ដ៏​ច្រើន​មហិមា​ ចូល​ទន្ទ្រាន​តំបន់ឬ​នគរ​ណាមួយ។ ទ័ព​ទាំង​នោះ​​មាន​តាំង​ពី​ទ័ព​ដំរី ទ័ព​សេះ និង​ទ័ព​ថ្មើរជើង ហើយ​ធ្វើ​ដំណើរ​កាត់​ព្រៃភ្នំ​ក្រំ​ថ្ម កាត់​ជួរ​ភ្នំអាល់ (the Alps) ដើម្បី​ទៅ​វាយ​ចក្រភព​រ៉ូម។


មេទ័ព​ហាន់​នី​បល (Hannibal Barca)

៤- ជូលាស៊ីសា (Julius Caesar) (១០០ – ៤៤ មុន​គ្រិស្តសករាជ)

ជូលា​ស៊ីសា កើត​នៅ​ឆ្នាំ១០០ មុន​គ្រិស្តសករាជ នៅ​ទីក្រុង​រ៉ូម (Rome)។ តាំង​ពី​ក្មេង​រៀងមក ស៊ីសា​បាន​ចាក​ឆ្ងាយ​គ្រួសារ​ដើម្បី​ទៅ​បំពេញ​កាតព្វកិច្ច​យោធា នៅ​ទ្វីប​អាស៊ី និង​កោះ​ស៊ីស៊ីលី (Cilicia)។ ​ជូលាស៊ីសា ជា​មេដឹកនាំ​ផង និង​ជា​មេទ័ព​ផង នៃ​ចក្រភព​រ៉ូម ដោយ​លោក​បាន​តាំង​ខ្លួន​ឯង​ជា​មេដឹកនាំ​ផ្ដាច់​ការ​នៃ​ចក្រភព​រ៉ូម។ ថ្វីត្បិត​ជា​បុគ្គល​ដ៏​អង់អាច​ក្លាហាន ប៉ុន្តែ​លោក​មាន​ «ជំងឺ​ខ្លាច​សត្វ​ឆ្មា –  ailurophobia»
មេទ័ព​ជូលាស៊ីសា (Julius Caesar)

៥- ណាប៉ូឡេអុង ​បូណាប៉ាត៍ (Napoleon Bonaparte) (១៧៦៩ – ១៩២១) អធិរាជ​នៃ​ប្រទេស​បារាំង

​ណាប៉ូឡេអុង​បូណាប៉ា ឬ​ណាប៉ូឡេអុង​ទី​មួយ មាន​ម្ដាយ​ឪពុក​ជា​ជនជាតិ​អ៊ីតាលី កើត​នៅ​លើ​កោះ គ័រស៊ីកា (Corsica) ប្រទេស​បារាំង។ លោក​ជា​អ្នក​ដែល​មាន​កោសល្យ​ខ្ពស់​ខាង​វិស័យ​យោធា ដោយ​ក្នុង​នោះ​ ត្រឹម​អាយុ​ជាង ២០ឆ្នាំ លោក​ប្រៀប​បាន​នឹង​មេទ័ព​ដែល​មាន​បទពិសោធន៍​ធ្វើ​សង្គ្រាម ៣០ទៅ៤០ឆ្នាំ។ លោក​ជា​អធិរាជ​បារាំង (Emperor of the French) ​ចាប់ពី​ឆ្នាំ១៨០៤ – ១៨១៤ និង​ជា​អធិរាជ​ម្ដង​ទៀត​ពី​ឆ្នាំ១៨១៥។

ណាប៉ូឡេអុង​ ជា​អធិរាជ​សង្គ្រាម​ដែល​ច្បាំង​មិន​សូវ​ចាញ់ ហើយ​ទើប​តែ​បាក់​លោង​ពេល​លើក​កង​ទ័ព​ជាង​កន្លះ​លាន​នាក់ វាយ​ចូល​ប្រទេស​រុស្ស៊ី ហើយ​បាន​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ ដោយ​សារ​អាកាសធាតុ​ត្រជាក់​ពេក។ ក្រោយមក លោក​ទទួល​បរាជ័យ​ម្ដងទៀត នៅ​តំបន់​វាត់ថឺលូ (Waterloo)។ លោកធ្លាប់​លើក​កងទ័ព វាយ​ដល់​ប្រទេស​អេហ្ស៊ីប​ និង​ចក្រភព​រុស្ស៊ី ហើយ​ទី​បំផុត​បាន​ច្បាំង​ចាញ់​នៅ​តំបន់ «វាត់ថឺលូ – Waterloo» ហើយ​ត្រូវ​បាន​ពួក​អង់គ្លេស​បញ្ជូន​ទៅ​រស់​នៅ «កោះ​សាំងហេឡេណា – Saint Helena» ដែល​ស្ថិត​នៅ​ឆ្ងាយ​ដាច់​សង្វែង​កណ្ដាល​មហាសមុទ្រ​អាត្លង់ទិច (Atlantic Ocean) ជា​លក្ខណៈ​បំបរបង់​។ លោក​ទទួល​អនិច្ចកម្ម​នៅ​ឆ្នាំ១៨២១ ក្នុង​ជន្មាយុ ៥១ឆ្ នាំ​ដោយ​ជំងឺ​មហារីក​ក្រពះ (stomach cancer)

អធិរាជ​ណាប៉ូឡេអុង​បូណាប៉ាត៍ ឬ​ណាប៉ូឡេអុង​ទី​មួយ (Napoleon Bonaparte)

ប្រភពដោយ៖ Thebnews / BBC កែសម្រួលដោយ៖ មនោ វិជ្ជា

បដិមាព្រះគម្លង់ ឬ ព្រះយម


ភិនភាគរូបចម្លាក់ធ្វើពីថ្មភក់ រចនាប័ទ្មបាយ័ន ចុងសតវត្សទី១២ ដើម​សតវត្ស​ទី​១៣ មានពុកមាត់ មានចង្កូម គ្មានជំរកអាស្រ័យ តែងអង្គុយ ហាល​ខ្យល់ ហាលក្តៅ ហាលភ្លៀង។
ប្រវត្តិឈ្មោះអ្នកស្រាវជ្រាវ អ្នកប្រវត្តិសាស្រ្ត អ្នកស្រុក តែងហៅបដិមា​មួយនេះ​ថា​ជា ព្រះយម (យមរាជ) អ្នកកាត់ក្តី ឬ ព្រះគម្លង់ (ស្តេចកើតឃ្លង់) តើ​ឈ្មោះ​ទាំងនេះមានប្រភពមកពីទីណា?
ព្រះគម្លង់ (ស្តេចគម្លង់)ដោយសារបដិមានេះ ជាបដិមានៅហាលខ្យល់ ហាលថ្ងៃ ហាលភ្លៀង ពុំមានរោងសំណាក ទើបធ្វើឲ្យរូបបដិមានេះ មានដុះស្លែគ្រើមៗ មើល​​ទៅដូចជាកើតឃ្លង់ ទើបអ្នកស្រុកហៅថា ព្រះគម្លង់ ឬ ស្តេច​គម្លង់។ ដែលមតិខាងលើយល់ថា ជាបដិមាព្រះបាទយសោវរ្ម័នទី១ ឬ ព្រះបាទជ័យវរ័្មនទី៧នោះ តែធាតុពិតការស្រាវជ្រាវ​ចុងក្រោយ​បាន​បង្ហាញ​ថា​រូបនោះគឺជារូបព្រះយមទៅវិញ។  ព្រះយម  លោកCoedès បានបកស្រាយដោយផ្អែកលើសិលាចារឹកនៅលើរូប​នៅ​សតវត្សរ៍ទី១៤ ឬទី១៥ ថារូបនោះជារូបយមរាជដែល​ជាអ្នកកាន់​ច្បាប់​កាត់ទោសនៅឋាននរកទេ។
ទោះជាយ៉ាងណាក៏ដោយ វត្តមាននៃជំងឺឃ្លង់គឺពិតជាមានមែន នៅ​សម័យអង្គរ ហើយមានមន្ទីរពេទ្យដើម្បីព្យាបាលជំងឺនោះ ដោយ​ប្រើប្រាស់​ឱសថបុរាណដូចជាឱសថ ខ្លាញ់ទឹកដោះគោថ្លា ខ្លាញ់​ទឹក​ដោះ​គោស្រស់ ប្រេង ទឹកឃ្មុំ រងូ ស្លឹកស្រម៉ ផ្លែស្រម៉ជាដើម។
គួរបញ្ជាក់ផងដែរថា នៅសម័យប៉ុលពល អ្នកដែលមានជំងឺឃ្លង់​ត្រូវ​បញ្ចូន​ឲ្យទៅនៅជុំគ្នា ដើម្បីព្យាបាល នឹងកុំឲ្យរាលដាលដល់អ្នកដទៃ ដែលស្ថិតនៅភូមិត្រើង ខេត្តកំពង់ចាម សព្វថ្ងៃក៏នៅមាន​មន្ទីរ​ពេទ្យ​ព្យាបាលជំងឺឃ្លង់នៅទីនោះដែរ ជំងឺឃ្លង់គឺជាជំងឺ​ដែលអាចមើល​ជា​ដាច់ ប្រសិនបើបានព្យាបាលទាន់ពេលវេលា បើពុំដូចនោះទេ អាច​នឹង​ពិការ។ ដោយមូលហេតុនេះហើយ ទើបគេសន្មតមួយទៀតថា បដិមា​ព្រះបាទជ័យវរ្ម័នទី៧ពិការគឺមកពីទ្រង់មានជំងឺឃ្លង់ ដែល​ធាតុ​ពិតគឺមិនដូច្នោះទេ បដិមាពីដើមគឺមានតួខ្លួនពេញលេញទាំងអស់
សូមមើលអត្ថបទនេះ https://goo.gl/k6ikAa
សូមជូនរឿងនិទាននៃព្រះគម្លង់មួយទៀតមានរឿងនិទាន​មួយ តំណាលថា កាលដើមឡើយ​អាកាសធាតុ​រាំង​ស្ងួត ធ្វើស្រែមិនបាន ប្រជាជនបានទៅបន់ស្រន់សុំព្រះគម្លង់ឲ្យជួយ ព្រះគម្លង់បានឡើងទៅឋានសួគ៌ ទៅសុំគោពីឋានសួគ៌​មកឲ្យ​ឋាន​មនុស្ស ដោយសន្យាថា នឹងមិនឲ្យមនុស្សបរិភោគសាច់គោឡើយ។ ក្រោយមកមនុស្សបានយកគោធ្វើជាពាហនៈសម្រាប់ភ្ជួររាស់ធ្វើស្រែចំការ។ ថ្ងៃមួយ មនុស្សបានក្បត់ពាក្យសច្ចៈ ដោយនាំ​គ្នាបរិភោគ​សាច់​គោធ្វើជាចំណី។ ឋានលើខឹងសំបារយ៉ាងខ្លាំង ហើយព្រះគម្លង់ ដូចព្រះអង្គជាអ្នកដែលស្នើសុំសត្វគោពីឋានលើមក ទើបព្រះអង្គ​សុខ​ចិត្តដាស់ទោសខ្លួនឯង អង្គុយហាលថ្ងៃ ហាលខ្យល់ ហាលភ្លៀង ដោយ​គ្មានអាស្រមដូចទេពដទៃ ចំណេរក្រោយៗមក រាល់បដិមា​ព្រះ​គម្លង់ដែលសាងហើយ គឺពុំមានអាស្រមទេ គឺទុកនៅកណ្តាលថ្ងៃ។
តួយ៉ាងដូចជារូបសំណាកព្រះគម្លង់នៅលានស្តេចគម្លង់ និង មុខ​វត្ត​ឧណ្ណា​លោមជាដើម។ ក្រោយមកទៀតគេ ក៏បានសាង​រូបសំណាក​ព្រះគម្លង់​មួយទៀត ដាក់នៅតាមផ្លូវមាត់ទន្លេ ដោយមានអាស្រម រំលង​បានប៉ុន្មានឆ្នាំ មិនដឹងមូលហេតុអ្វី គេក៏រើអាស្រម និង រូប​សំណាកនោះចេញវិញ នៅសល់តែរូបសំណាកមុខវត្តឧណ្ណា​លោម​មួយ​ដដែរ។
រូបបដិមាព្រះគម្លង់បច្ចុប្បន្នមាននៅទីកន្លែងមួយចំនួនដូចជា៖
-​ រូបបដិមាពិតប្រាកដនៃព្រះយម(ស្តេចគម្លង់)តំកល់នៅសារមន្ទីរ​ជាតិក្នុងបន្ទប់ត្រង់កន្លែងរចនាប័ទ្មបាយ័ន។
- រូបបដិមា​សិប្បនិម្មិតមួយ ដាក់នៅក្នុងសារមន្ទីរ​ជាតិដដែល​នៅ​កណ្តាល​ស្រះទាំង៤។
- រូបបដិមា​សិប្បនិម្មិតមួយនៅមុខវត្តឧណ្ណាលោម។
- រូបបដិមាសិប្បនិម្មិតមួយ នៅលានព្រះគម្លង់ទីក្រុងសៀមរាប។
- រូបបដិមាមួយទៀត នៅក្បែរព្រះអង្គចេកព្រះអង្គចម ដែលអ្នកស្រុកហៅថាយាយទេព។

ទឹកអម្រឹត​ក្នុង​ចម្លាក់​ប្រាសាទបាយ័ន​





ទឹកអម្រឹត​ត្រូវបាន​សាសនិកជន​ខ្មែរ​បុរាណ​មើលឃើញថា មាន​អត្ថន័យ​ទូលំទូលាយ និង​ស៊ីជម្រៅ ហើយ​ថែមទាំង​មាន​សារសំខាន់​សម្រាប់​ការរុករក​នូវ​ភាព​អមតៈ​នៃ​ជីវិត​សត្វលោក​យើង​នេះថែមទៀតផង។
​ ​ ក្នុង​វប្បធម៌​បាយ័ន ទឹកអម្រឹត​ដែល​មនុស្ស​គ្រប់រូប​ប៉ងប្រាថ្នា​ចង់បាន​នោះ ​កើតឡើង​ដោយ​មនោគមន៍វិជ្ជាសាសនា ជាការសំយោគ​រវាង​ព្រហ្មញ្ញសាសនា និង​ព្រះពុទ្ធសាសនា​និកាយ​មហាយាន ។​
​ ​ទឹកអម្រឹត​តំណាង​ឲ្យ​សារធាតុ​ពិសិដ្ឋ​របស់​ទឹក ដែលជា​ប្រភព​នៃ​ជីវិត​នៅលើ​ផែនដី​យើង​នេះ ។ ក្នុងន័យ​នេះហើយ ដែល​ទឹកអម្រឹតត្រូវ​បាន​រកឃើញថា ជា​ថ្នាំ​ទិព្វ​មាន​សារជាតិ​ស័ក្តិសិទ្ធិ​ខ្ពង់ខ្ពស់​បំផុត ។ ទឹក​នេះ​អាចជួយ​ស្រោចស្រង់​មនុស្ស​ឲ្យ​ចាក​ផុតពី​ជំងឺ​ឈឺ​ថ្កាត់ ឬ​ពី​សេចក្តីស្លាប់​ទៅបាន ។​

​ ​ស្របគ្នា​នឹង​គុណសម្បត្តិ​ដ៏​វិសេសវិសាល​នេះ ទឹកអម្រឹត​ក៏​ជា​មធ្យោបាយ​នាំ​សត្វលោក​ទៅកាន់​ភព​ទេវតា ដែល​មិន​ត្រឹមតែ​ពពួក​យក្ស​តែប៉ុណ្ណោះ ប៉ុន្តែ​ក៏​សម្រាប់​ពួក​ទេវតា និង​មនុស្សលោក​ទៅកាន់​ព្រះ​និព្វាន​ថែមទៀត​ផង ។ ដោយសារតែ​ភាព​ស័ក្តិសិទ្ធិ​របស់​ទឹកអម្រឹតនេះ ទើបបណ្តាលឲ្យកើតមាន​ចម្បាំង​ រវាង​គូបដិបក្ខ​​នៅក្នុង​រឿង​កូរ​សមុទ្រ​ទឹកដោះ ដើម្បី​ដណ្តើម​ទឹក​ទិព្វ​នេះ ។​
​ ​ការកូរ​សមុទ្រ​ទឹកដោះ​នេះ ដើម្បី​បង្កើត​លោក​យើង ដែល​មនុស្ស​គ្រប់រូប​មាន​ទឹ​សដៅ​ចង់បាន ដើម្បី​ជា​និមិត្តរូប​នៃ​ភាព​អមតៈ​នៃ​ជីវិត​របស់ខ្លួន ។​
​ ​តែ​ដោយឡែក ចំពោះ​ពុទ្ធសាសនិកជន​ខ្មែរ​បុរាណ​បាន​ចាត់ទុកថា ទឹកអម្រឹត​មាន​លក្ខណៈ​ថ្លៃថ្លា ត្រជាក់​បរិសុទ្ធ គឺ​ចង់​សំដៅ​ទៅដល់​ព្រះ​ឱវាទ​របស់​ព្រះសម្មាសម្ពុទ្ធ ព្រះ​បរមគ្រូ​នៃ​យើង ។ ដំបូន្មាន​របស់​ព្រះពុទ្ធ​មានន័យ​ឧត្តុង្គឧត្តម ក្នុង​ការរំដោះ​មនុស្សលោក​ពី​ភាពអវិជ្ជា ដែលជា​ប្រភព​នៃ​សេចក្តី​ទុក្ខ ។ អត្ថន័យ​សំខាន់​ក្នុង​វាល​វដ្ត​សង្សារ​មួយទៀត ការ​កូរ​សមុទ្រ​ទឹកដោះ​នៅ​ប្រាសាទបាយ័ន ប្រៀបបាន​នឹង​ការស្ថាបនា​ជាតិ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ដើម្បី​នាំ​មនុស្សជាតិ​ខ្មែរ​បុរាណ​ឆ្ពោះទៅកាន់​វឌ្ឍនភាព និង​ភាព​អមតៈ​នៃ​ជីវិត ៕
ម​.​ត្រា​ណេ

របាំព្រះរាជទ្រព្យ


របាំព្រះរាជទ្រព្យ ជារបាំក្បាច់បុរាណខ្មែរ ដែលជាទម្រង់សិល្បៈសក្ការៈ (សិល្បៈទេវៈ) មួយដែលមានវ័យ ចំណាស់ ដ៏យូរលង់ណាស់​មកហើយ​នៅក្នុងចំណោមទម្រង់សិល្បៈសក្ការៈ ហើយក៏ជាទម្រង់សិល្បៈ ដែល​មាន​តម្លៃពិតខាងស្មារតី និងខាងបច្ចេកទេស​កម្រិតខ្ពស់ក្នុង​ចំណោម​ទម្រង់​សិល្បៈ ទស្សនីយភាព នៅកម្ពុជា។ កាលដើមឡើយ នាសម័យ​មហានគរ នាដការ នាដការិនី ប្រចាំប្រាសាទមានតួនាទី សម្រាប់រាំ ឧទ្ទិស​ដល់អទិទេព ឬរាំថ្វាយទេវៈរាជា គឺជា និរសាសន្តិភាព ពីស្ថាន​មនុស្សលោក ទៅស្ថានទេវតា និងជាសិល្បការិនីសន្តិភាព ឬជា​សន្តិភាវ​ការិនីខាងផ្លូវដួងចិត្ត គំនិត ដែលធ្លាប់បានរាំផ្សព្វផ្សាយ សីលធម៌ និង​គុណធម៌ ដើម្បីសេចក្តីសុខ សន្តិភាពខ្មែររាប់ពាន់ឆ្នាំមកហើយ។ យើង​អាចសាកល្បងសន្និដ្ឋានបានថា ទម្រង់ក្បាច់បុរាណខ្មែរ របាំ​ព្រះ​រាជ​ទ្រព្យ គឺជាទម្រង់របាំស្ត្រី ព្រោះកាលដើមឡើយ អ្នកសម្តែង​តួអង្គ​មាន​បួន ៖ តួនាង (ស្ត្រី) តួនាយរោង (បុរស) តួយក្ស និងតួស្វា ព្រមទាំងតួ​បន្ទាប់បន្សំ មានតួសត្វសុទ្ធតែស្រីៗ ជាអ្នកសម្តែងតួអង្គទាំងនោះ លើកលែងតែតួតាឥសី និងតួត្លុកប៉ុណ្ណោះដែល សម្តែងដោយប្រុសៗ។

ក្រោយមកដោយមានការវិវត្តន៍របស់ទម្រង់សិល្បៈនេះ តួអង្គ​ស្វា​ត្រូវ​បាន​សម្តែង ដោយប្រុសៗរហូតមកដល់សព្វថ្ងៃ។
ការសម្ដែងរបាំព្រះរាជទ្រព្យ​ របាំក្បាច់បុរាណខ្មែរ ជាប្រភេទរបាំ ដែលនាដករ ប្រើចលនាកាយវិការក្បាច់ និងមនោសញ្ចោតនាយ៉ាងប៉ិន ប្រសប់ទៅតាមការវិវត្តន៍នៃសាច់រឿងរៀបរាប់ បញ្ជាក់ដោយទំនុកច្រៀង នៃក្រុមចម្រៀង ជាពួក (ជហៀរាលេ) ដែលមានតួនាទីច្រៀងជូនរបាំនេះ ជាមួយនឹងវង់ភ្លេងពិណពាទ្យ ដែលមានតួនាទីប្រគុំជូនរបាំនេះផងដែរ។

ប្រវត្តិសិល្បៈខ្មែរ




បុរេប្រវត្តិ
ស្ថានីយ៍បុរេប្រវត្តិជាច្រើនត្រូវបានគេស្គាល់នៅក្នុងប្រទេសកម្ពុជា (Inc ។ សំរោងសែន, អន្លង់ Phdao, Melou ព្រៃនិងល្អាងស្ពាន) ។ វាត្រូវបានគេជឿថាស្ថានីយ៍បុរេប្រវត្តិជាច្រើនទៀតមាន, ប៉ុន្តែមិនទាន់ត្រូវបានរកឃើញ។ ទោះជាយ៉ាងណា, សំណល់នៃភូមិដីលើករាងមូលកាលបរិច្ឆេទពីសម័យយុគថ្មរំលីងត្រូវបានរកឃើញនៅក្នុងខេត្តកំពង់ចាមនេះ។
ដុំថ្មបុរាណ, ឧបករណ៍ដែលធ្វើពីលង្ហិននិងអាវុធលង្ហិនប្រស្នា drums ស្រដៀងគ្នាទៅនឹងអ្នកដែលបានរកឃើញនៅតំបន់ Dong Son នៅវៀតណាម (ដែលគិតថានឹងត្រូវបានប្រើនៅក្នុងភ្លៀងនិងសង្គ្រាមពិធី) និងសេរ៉ាមិចបុរាណត្រូវបានរកឃើញនិងបានចងក្រងជាឯកសារ។ ការស្រាវជ្រាវខាងបុរាណវត្ថុបច្ចុប្បន្នចូលទៅក្នុងសម័យបុរេប្រវត្តិសាស្ត្រយ៉ាងទូលំទូលាយគ្មានការសង្ស័យរបស់ប្រទេសកម្ពុជាបានផ្តល់នូវការយល់ដឹងទូលំទូលាយល្អប្រសើរជាងមុននឹងចូលទៅក្នុងជីវិតរស់នៅរបស់មនុស្សដែលបានធ្វើឱ្យវត្ថុទាំងនេះនិងបានផ្តល់ឱ្យយើងនូវពេលវេលាបន្ថែមទៀតសម្រាប់កាលបរិច្ឆេទបេតុងរបស់ពួកគេនៃការផលិត។
សេរ៉ាមិច
កំណាយបុរាណវត្ថុថ្មីនៅអង្គរបុរី (នៅក្នុងភាគខាងត្បូងប្រទេសកម្ពុជា) បានរកឃើញមួយចំនួនធំនៃសេរ៉ាមិចដែលមានមួយចំនួនប្រហែលជាកាលពីរយៈពេលនាសម័យបុរេប្រវត្តិ។ ភាគច្រើននៃគ្រឿងស្មូនទោះជាយ៉ាងណា, កាលបរិច្ឆេទទៅនឹងរយៈពេលមុនសម័យអង្គរនិងមានយ៉ាងចំបងនៃ pots ចម្បាំង pinkish ដែលត្រូវបានគេទាំងធ្វើដោយដៃឬការបោះចោលនៅលើកង់ហើយបន្ទាប់មកបានតុបតែងជាមួយនឹងលំនាំស្នាមវះ។
ផលិតផល glazed ដំបូងលេចឡើងក្នុងកំណត់ត្រាបុរាណវិទ្យានៅចុងសតវត្សរ៍ទី 9 នៅក្រុមប្រាសាទរលួសក្នុងតំបន់អង្គរដែលជាកន្លែងដែល Shard ដែលសក្តានុពលបៃតងរលោងត្រូវបានរកឃើញ។ ការ glaze ត្នោតបានក្លាយជាការពេញនិយមនៅដើមនៃសតវត្សទី 11 និងដែលជាស្តុកដាក់ផលិតផលត្នោត-glazed ត្រូវបានរកឃើញនៅក្នុងសម្បូរនៅគេហទំព័រខ្មែរនៅភាគឦសានប្រទេសថៃ។ ការតុបតែងគ្រឿងស្មូនដែលមានទម្រង់ជារចនាប័ទ្មសត្វពេញនិយមពីថ្ងៃទី 11 ដល់សតវត្សទី 13 ។ កំណាយបុរាណវត្ថុនៅតំបន់អង្គរបានបង្ហាញឱ្យដឹងថាការឆ្ពោះទៅរកការបញ្ចប់នៃការផលិតសម័យអង្គរនៃគ្រឿងស្មូនជនជាតិដើមភាគតិចបានធ្លាក់ចុះខណៈពេលដែលមានការកើនឡើងយ៉ាងខ្លាំងនៅក្នុងការនាំចូលសេរ៉ាមិចចិន។
ភស្តុតាងដោយផ្ទាល់នៃរូបរាងរបស់នាវានេះត្រូវបានផ្ដល់ដោយឈុតឆាកបានបង្ហាញនៅលើនៅចម្លាក់លៀនប្រាសាទខ្មែរផងដែរដែលបានផ្តល់នូវការយល់ដឹងទៅក្នុងការប្រើប្រាស់ក្នុងស្រុកនិងពិធីនៃការស្តុកដាក់ផលិតផលនេះ។ ជួរធំទូលាយនៃរាង utilitarian បានបង្ហាញថាជនជាតិខ្មែរដែលត្រូវបានប្រើសេរ៉ាមិចនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេសម្រាប់ការចម្អិនអាហារ, ការអភិរក្សអាហារ, និងការរក្សាទុករាវដឹក, ជាធុងសម្រាប់ឱសថបុរាណទឹកអប់និងគ្រឿងសម្អាង។
សំរិទ្ធ
ការប្រើប្រាស់នៃការសម្ដែងបានចាប់ផ្តើមសំរិទ្ធ-នៅក្នុងប្រទេសកម្ពុជាជួនកាលរវាង 1500 ទៅ 1000 មុនគ។ វាត្រូវបានសន្មតយ៉ាងទូលំទូលាយថាបច្ចេកវិទ្យានេះត្រូវបានគេណែនាំទៅកាន់តំបន់អាស៊ីអាគ្នេយ៍តាមរយៈទំនាក់ទំនងជាមួយប្រទេសចិននោះទេប៉ុន្តែលទ្ធភាពនៃការអភិវឌ្ឍន៍ឯករាជ្យសិតសំរិទ្ធិនៅតំបន់អាស៊ីអាគ្នេយ៍នេះបានទាន់ត្រូវបានសម្រេចចេញការសន្និដ្ឋាន។ អ្វីដែលជាករណី, សំរិទ្ធ-សម្ដែងបានក្លាយជាឧស្សាហកម្មធំនៅទូទាំងអាស៊ីអាគ្នេយ៍ដីគោកដោយ 500 គ - នៅសំរឹទ្ធពេលដែលត្រូវបានប្រើដើម្បីធ្វើឱ្យជួរធំទូលាយមួយនៃឧបករណ៍, អាវុធ, វត្ថុពិធីសាសនានិងគ្រឿងលំអ។
បន្ទាប់ពីគំនិតនយោបាយនិងសាសនាឥណ្ឌាបានចាប់ផ្តើមកម្ពុជាទូទាំង (នៅជុំវិញពេលរបស់ព្រះគ្រិស្ដ), ប្រពៃណីនៃការសិតសំរិទ្ធិសាសនាហិណ្ឌូនិងព្រះពុទ្ធសាសនាព្រះផុស។ ប្រពៃណីនេះបានឈានដល់ចំណុចកំពូលរបស់ខ្លួននៃទិន្នផលនិងជំនាញក្នុងអំឡុងសម័យអង្គរ។ តួលេខសំរិទ្ធធំរបស់ 'recline វិស្ណុ (ចុងសតវត្សទី 11) បង្ហាញអំពីកម្រិតនៃការពូកែដែលសិល្បករសិល្បការិនីសំរិទ្ធខ្មែរសម្រេចបាន។ សារមន្ទីរនេះបានមេដាយសំរិទ្ធសំរិទ្ធវិចិត្រសាលមានចុះកាលបរិច្ឆេទពីសតវត្សទី 7 ដល់ទី 20 នេះ។
ក្រៅពីវត្ថុដែលត្រូវបានគេធ្វើឡើងនៅក្នុងកិត្តិយសនៃទេវតាសាសនាដែលជាប្រភេទដទៃទៀតនៃសំរឹទ្ធនៅលើការបង្ហាញអាចត្រូវបានចែកជាពីរប្រភេទ: វត្ថុពិធីសាសនានិងទំនិញខាងលោកីយ៍នេះ។ មនុស្សជាច្រើននៃវត្ថុពិធីសាសនានេះនៅក្នុងការប្រមូល, រួមទាំង popils (អ្នកកាន់ទៀនរៀបចំរចនាប័ទ្ម), កណ្តឹង, ចាននិងទឹកសម្រាប់ពិធីសាសនា Conch, ត្រូវបានប្រើនៅតែមាននៅក្នុងពពួកនៃពិធីខ្មែរនៅថ្ងៃនេះ។ មនុស្សជាច្រើននៃទំនិញមិនទាក់ទងនឹងសាសនាដែលមានវត្ថុដែលនឹងត្រូវបានគេ bestowed ដោយតុលាការរាជដែលជាសញ្ញានៃឋានៈសម្រាប់មន្រ្តី។ ទាំងនេះរួមបញ្ចូលទាំងទំពក់ ornate សម្រាប់ palanquins, ចិញ្ចៀនអាពាហ៍ពិពាហ៍ស្រោបមាសពីចំណុចទាញរបស់ក្លស់, ក្រុមអ្នកគាំទ្រនិងយោធាឬត្រាផ្លូវការ។
បុរេអង្គររយៈពេល
កំណាយថ្មីនៅតំបន់គេស្គាល់ថាជាប្រាសាទអង្គរបុរីនិងការងារមុននៅអូរ-កែវមួយដែលត្រូវបានបញ្ជាក់ថាតំបន់នេះគឺជាតំបន់បណ្តាញនគរសំខាន់មុនការចក្រភពអង្គរ - អ្នកភ្វូណននិងចេនឡា (ចេនឡា) ។
នេះជារូបចម្លាក់ថ្មបានគេស្គាល់ថាមានអាយុចាស់ជាងគេកាលបរិច្ឆេទខ្មែរទៅសតវត្សទី 6 ដើមនិងត្រូវបានគេរកឃើញនៅក្នុងប្រាសាទរូងភ្នំដែលត្រូវបានឆ្លាក់ចូលទៅក្នុងផ្នែកម្ខាងនៃភ្នំដាភ្នំតូចមួយនៅជិតប្រាសាទអង្គរបុរីនេះ។ អង្គរបុរីនាពេលបច្ចុប្បន្ននេះទីក្រុងតូចមួយនៅតំបន់ដីសណ្តទន្លេមេគង្គគឺជាទីក្រុងធំកណ្តាលនៅក្នុងអ្វីដែលត្រូវបានគេគិតថាបានរដ្ឋខ្មែរមជ្ឈការទ្រង់ទ្រាយធំជាលើកដំបូង (សតវត្ស c.1st ទី 6 ជាញឹកញាប់ហៅថា 'ការភ្វូណន' ជាវាគឺជាការ តាងក្នុងកំណត់ត្រាប្រវត្តិសាស្ត្ររបស់ចិននៃអំឡុងពេល) ។
រូបចម្លាក់ភ្នំដាត្រូវបានគេឆ្លាក់ពីថ្មភក់ប្លុកតែមួយនៃការផាកពិន័យនិងការបង្ហាញអំពីគ្រាប់ព្រះពុទ្ធសាសនានិងទេវភាពទាំងពីរហិណ្ឌូ។ ទោះបីជារូបចម្លាក់ដែលបានបង្ហាញឥទ្ធិពលរចនាបថបុរាណរបស់ឥណ្ឌា, ម្នាក់អាចមើលឃើញថាសិល្បករខ្មែរបានខិតខំយ៉ាងខ្លាំងដើម្បីបំបែកឆ្ងាយពីគ្រូរបស់ពួកគេ។ ការផ្លាស់ប្តូរឆ្ងាយពីប្រពៃណីនៃការឆ្លាក់នៅឥណ្ឌាការផ្តល់ជំនួយសង្គ្រោះខ្ពស់ខ្មែរបានព្យាយាមដើម្បីធ្វើឱ្យរូបចម្លាក់សេរីឈរគាំទ្រដោយសំខាន់បំផុតមួយឬដោយគុណលក្ខណៈនៃទេវភាព (ដូចជាផ្នែកមួយនៃសម្លៀកបំពាក់ឬវត្ថុដៃបានប្រារព្ធឡើងជាមួយ) មួយ។
សតវត្សទី 7 ហើយនៅទី 8 ផ្លាស់ប្តូរមូលដ្ឋានអំណាចខាងជើងទៅតំបន់ទំនាបភាគខាងកើតនៃបឹងទន្លេសាប។ ឥទ្ធិពលហ៊្វូណនបានបញ្ចប់នៅពេលដែលព្រះមហាក្សត្រព្រះបាទឦសានវរ្ម័នដែលខ្ញុំបានបង្កើតឡើងរាជធានីដំបូងនៃមជ្ឈមណ្ឌលអំណាចថ្មីនេះ (ហៅថា 'ចេនឡា) នៅ' ឦសានបុរៈ (សំបូរ) នៅក្នុងខេត្តកំពង់ធំសព្វថ្ងៃ។ នៅសតវត្សទី 8 ចេនឡាត្រូវបានបែងចែកជាពីរប្រកួតប្រជែងអំណាច "ចេនឡាគោក" និង "ទឹកចេនឡា។ ស្ថានភាពនេះនៅតែមានរហូតដល់ព្រះបាទជ័យវរ្ម័នទី II បានបង្កើតរាជធានីមួយនៅលើភ្នំ Mahendraparvata (ភ្នំគូលែន) នៅតំបន់អង្គរនៅឆ្នាំ 802 ហើយបានបង្រួបបង្រួមប្រជាជនខ្មែរបានដោយជោគជ័យ។

ភាគច្រើននៃរូបចម្លាក់ពីចេនឡានិងនគរភ្នំបង្ហាញព្រះវិស្ណុខណៈដែលពេញនិយមអាទិទេពមួយផ្សេងទៀតវៈ, ជាធម្មតាត្រូវបានតំណាងដោយ Linga (phallus ដុំថ្ម) ។ ជាងចំលាក់បុរេអង្គរជាញឹកញាប់រួមបញ្ចូលគ្នាទេវភាពទាំងពីរនេះចូលទៅក្នុងសាសនាហិណ្ឌូអាទិទេពមួយគេហៅថា Harihara ។ រូបចំលាក់របស់ព្រះពុទ្ធនិងទេវតាព្រះពុទ្ធសាសនាដទៃទៀតបានគេពេញនិយមជាមួយសិល្បករមុនសម័យអង្គរទាំងការភ្វូណននិងចេនឡាផងដែរ។ រយៈពេលចេនឡាបានឃើញការកើនឡើងក្នុងការផ្តល់ជំនួយសង្គ្រោះនៅលើធ្នឹមមានចម្លាក់ដុំថ្មនិងហោជាង។
សម័យអង្គរ
ប្រទេសកម្ពុជាជាប្រទេសសម្បូរទៅដោយប្រាក់បញ្ញើថ្មភក់។ ពេញមួយសម័យអង្គរ, ថ្មភក់ត្រូវបានដាប់ក្នុងថ្មពីភ្នំគូលែន (នៅភាគខាងជើងនៃអង្គរ) និងអណ្តែតនៅលើក្បូនតាមបណ្ដោយទន្លេនិងប្រឡាយទៅតំបន់បណ្ដាញអគារ។
រចនាប័ទ្មសិល្បៈស្គាល់ដំបូងនៃសម័យអង្គរគឺមានរចនាប័ទ្មគូលែន (c.825-75), ដែលមានឈ្មោះបន្ទាប់ពីភ្នំដែលនៅលើព្រះបាទជ័យវរ្ម័នទី II បានកសាងឡើងដើមទុនរបស់គាត់និងបានរៀបចំពិធីថ្វាយស្ដេចផ្តួចផ្តើមការគោរពនៃទេវរាជ (ព្រះស្ដេច) ដែល នឹងត្រូវបានបន្តដោយស្ដេចអង្គរជាបន្តបន្ទាប់ទាំងអស់។ រចនាប័ទ្មនេះគឺជាលើកដំបូងដើម្បី dispense ជាមួយការគាំទ្រសំខាន់បំផុត - ជាលទ្ធផលតួលេខនេះបានក្លាយជាធ្ងន់។ រាងកាយនេះត្រូវបានមាំប្រកាន់យ៉ាងតឹងរ៉ឹងទៀងត្រង់ដែលមានលក្ខណៈពិសេសប្លែកខ្មែរ - មុខជុំនិងរោមចិញ្ចើមទូលំទូលាយ។
រចនាប័ទ្មកោះកេរ (941-944) បានបង្ហាញថាការអភិវឌ្ឍគួរឱ្យចាប់អារម្មណ៍មួយផ្សេងទៀតជាមួយតួលេខមហិមា - មនុស្សនិងសត្វ, ចាប់យកនៅក្នុងចលនាថាមវន្ត។ "អ្នកកីឡាកាសនេះ 'និង' ស្តេចស្វាវ៉ាលីននិងSugrīva" ជាគំរូល្អនៃរចនាប័ទ្មនេះ។ ផ្ទុយទៅវិញរចនាប័ទ្មបន្ទាយស្រីនៅចុងសតវត្សទី 10 នេះគឺមានតែមួយគត់នៅក្នុងការរចនានិងភាពសម្បូរបែបនៃការតុបតែងនិងតោនក្តៅថ្មភក់ផ្កាឈូកនេះ។
រូបចំលាក់របស់រចនាប័ទ្មបាពួន (1010-1080) គឺជាស្ដើងនិងមានប្រយោជន៍។ នេះត្រូវបានធ្វើឡើងអាចធ្វើទៅបានដោយការបន្ថែមការគាំទ្រច្បាស់នៅពីក្រោយជើង។ ភ្នែកនេះជាញឹកញាប់ត្រូវបានចារឹកហើយពួកគេអាចនឹងត្រូវបានបំពាក់ជាមួយនឹងត្បូងនិងលោហៈធាតុមានតម្លៃ។
រចនាបថអង្គរវត្ត (1100-1175) បានបង្ហាញពីសមិទ្ធិផលខ្ពស់បំផុតក្នុងស្ថាបត្យកម្មនិងឈើដើម្បីលម្អនៃអគារនិងចម្លាក់លៀនស្រាល។ ក្រៅពីប្រាសាទអង្គរវត្តដែលល្បីពិភពលោក, ប្រាសាទពិមាយ (ក្នុងប្រទេសថៃ) ត្រូវបានសាងសង់ផងដែរក្នុងអំឡុងពេលនេះ។ តួលេខមាំគឺជាអ្នកទៀងត្រង់, សាច់ដុំនិងផ្លូវការនិងត្រូវបានតុបតែងលេចធ្លោជាមួយខ្សែក្រវ៉ាត់ ornate និងបំពាក់ខ្សែដៃខ្សែករតនៈហើយ។
រចនាប័ទ្មបាយ័ននៃទី 12 ចុងសតវត្សទី 13 ដើមដើម្បីផលិតបានមួយចំនួនធំនៃរូបភាពព្រះពុទ្ធសាសនាដោយសារតែចំណូលចិត្តសាសនាព្រះបាទជ័យវរ្ម័នទី VII ។ នៅតែគោរពយ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះជាផ្នែកមួយនៃពួកស្ដេចខ្មែរធំបំផុតព្រះបាទជ័យវរ្ម័នទី VII, ទោះបីជាអ្នកគោរពប្រណិប័តន៍ព្រះពុទ្ធសាសនាមួយគឺជាសាសនាឯទៀតអត់ឱនមានបញ្ជាក់ដោយការរួមបញ្ចូលគ្នានៃនិមិត្តសញ្ញាសាសនាហិណ្ឌូនិងព្រះពុទ្ធសាសនាក្នុងសិល្បៈបាយ័ន។ ឧទាហរណ៍នៃការនេះគឺរូបភាពនៃព្រះពុទ្ធពាក់មកុដមួយ (ភ្នំពេញក្រោនបាន ornamented) ស្រដៀងគ្នាទៅនឹងពាក់ធម្មតាដោយព្រះវិស្ណុ។ គោលបំណងគឺដើម្បីបង្ហាញព្រះពុទ្ធថាជាអ្នកមានឥទ្ធិពលនៅសកលក្សត្រសមស្របនឹងរូបភាពសហសម័យរបស់ព្រះហិណ្ឌូ។ ទិដ្ឋភាពការកំណត់ផ្សេងទៀតនៃរចនាប័ទ្មបាយ័នគឺការអភិវឌ្ឍនៃរូបថតឬគំនូររូបភាពនៃ-ពិសេសរាជវង្សនេះក្នុងការបន្លំធ្វើជាព្រះអាទិទេពព្រះពុទ្ធសាសនា។
រយៈពេលក្រោយអង្គរ
មិនយូរប៉ុន្មានបន្ទាប់ពីការបញ្ចប់នៃរជ្ជកាលព្រះបាទជ័យវរ្ម័នទី VII របស់ផលិតកម្មសិល្បៈថ្មនិងអគារព្រះវិហារបរិសុទ្ធដែលមហិមាក្លាយទៅជាស្ទើរតែមិនមាននៅក្នុងសង្គមខ្មែរ។ ជាមួយនឹងការរីករាលដាលធំទូលាយការបម្លែងទៅជាព្រះពុទ្ធសាសនាថេរវាទ (សតវត្ស c.15th), ឈើក្លាយជាមធ្យមចម្បងសម្រាប់ចម្លាក់ខ្មែរ។ ទោះបីជាឈើនឹងត្រូវបានពិតជាត្រូវបានប្រើសម្រាប់ការបដិមាតាំងពីសម័យមុនអង្គរដោយសារតែភាពងាយរបស់ខ្លួនទៅបុកយ៉ាងឆាប់រហ័សតែមួយចំនួនតូចនៃរូបចំលាក់ឈើបានរស់រានពីសម័យអង្គរចុង។

ក្នុងចម្លាក់ឈើក្រោយអង្គរសិល្បករចាប់ផ្ដើមដាក់ពាក្យសុំមួយឬពីរស្រទាប់នៃ lacquer ដែលបានលេងតុបតែងមួយព្រមទាំងតួនាទីការពារ។ ដូចគ្នានេះផងដែរក្នុងអំឡុងពេលនេះ, សិល្បករបានបង្កើតបច្ចេកទេសនៃការតុបតែងតួលេខឈើជាមួយនឹងការតុបតែង encrustations នេះ - ជាញឹកញាប់ដោយប្រើភ្លុកម្តាយគុជខ្យងនៃឬ inlay នាំមុខ vitrified ។ ភាគច្រើននៃរូបចំលាក់ឈើនៅក្នុងការប្រមូលសារមន្ទីរនេះត្រូវបានគេឆ្លាក់នៅក្នុងសតវត្សមុន។ មួយអាចមើលឃើញការផ្លាស់ប្តូរនៅក្នុងជាច្រើនឥទ្ធិពលនៃការប្រព្រឹត្ដក្រោយអង្គរនៃសិល្បៈ។

លោកអ្នកដឹងទេថា! តើសម្បតិ្តវប្បធម៌ជាអី្វ ?

នាពេលបច្ចុប្បន្ននេះយើងតែងតែងលឺជារឿយៗ ថាអ្នកនេះអ្នកនោះ ស្រលាញ់  សម្បតិ្តវប្បធម៌ ស្ទើរតែគ្រប់ៗមាត់។ ប៉ុន្តែពួកគេមួយចំនួនប្រហែលជាមិនទា...