ទឹកអម្រឹតត្រូវបានសាសនិកជនខ្មែរបុរាណមើលឃើញថា មានអត្ថន័យទូលំទូលាយ និងស៊ីជម្រៅ ហើយថែមទាំងមានសារសំខាន់សម្រាប់ការរុករកនូវភាពអមតៈនៃជីវិតសត្វលោកយើងនេះថែមទៀតផង។
ក្នុងវប្បធម៌បាយ័ន ទឹកអម្រឹតដែលមនុស្សគ្រប់រូបប៉ងប្រាថ្នាចង់បាននោះ កើតឡើងដោយមនោគមន៍វិជ្ជាសាសនា ជាការសំយោគរវាងព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនានិកាយមហាយាន ។
ទឹកអម្រឹតតំណាងឲ្យសារធាតុពិសិដ្ឋរបស់ទឹក ដែលជាប្រភពនៃជីវិតនៅលើផែនដីយើងនេះ ។ ក្នុងន័យនេះហើយ ដែលទឹកអម្រឹតត្រូវបានរកឃើញថា ជាថ្នាំទិព្វមានសារជាតិស័ក្តិសិទ្ធិខ្ពង់ខ្ពស់បំផុត ។ ទឹកនេះអាចជួយស្រោចស្រង់មនុស្សឲ្យចាកផុតពីជំងឺឈឺថ្កាត់ ឬពីសេចក្តីស្លាប់ទៅបាន ។
ស្របគ្នានឹងគុណសម្បត្តិដ៏វិសេសវិសាលនេះ
ទឹកអម្រឹតក៏ជាមធ្យោបាយនាំសត្វលោកទៅកាន់ភពទេវតា
ដែលមិនត្រឹមតែពពួកយក្សតែប៉ុណ្ណោះ ប៉ុន្តែក៏សម្រាប់ពួកទេវតា
និងមនុស្សលោកទៅកាន់ព្រះនិព្វានថែមទៀតផង ។
ដោយសារតែភាពស័ក្តិសិទ្ធិរបស់ទឹកអម្រឹតនេះ ទើបបណ្តាលឲ្យកើតមានចម្បាំង
រវាងគូបដិបក្ខនៅក្នុងរឿងកូរសមុទ្រទឹកដោះ
ដើម្បីដណ្តើមទឹកទិព្វនេះ ។
ការកូរសមុទ្រទឹកដោះនេះ ដើម្បីបង្កើតលោកយើង ដែលមនុស្សគ្រប់រូបមានទឹសដៅចង់បាន ដើម្បីជានិមិត្តរូបនៃភាពអមតៈនៃជីវិតរបស់ខ្លួន ។
តែដោយឡែក ចំពោះពុទ្ធសាសនិកជនខ្មែរបុរាណបានចាត់ទុកថា ទឹកអម្រឹតមានលក្ខណៈថ្លៃថ្លា ត្រជាក់បរិសុទ្ធ គឺចង់សំដៅទៅដល់ព្រះឱវាទរបស់ព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើង ។ ដំបូន្មានរបស់ព្រះពុទ្ធមានន័យឧត្តុង្គឧត្តម ក្នុងការរំដោះមនុស្សលោកពីភាពអវិជ្ជា ដែលជាប្រភពនៃសេចក្តីទុក្ខ ។ អត្ថន័យសំខាន់ក្នុងវាលវដ្តសង្សារមួយទៀត ការកូរសមុទ្រទឹកដោះនៅប្រាសាទបាយ័ន ប្រៀបបាននឹងការស្ថាបនាជាតិរបស់ព្រះបាទជ័យវរ្ម័នទី៧ ដើម្បីនាំមនុស្សជាតិខ្មែរបុរាណឆ្ពោះទៅកាន់វឌ្ឍនភាព និងភាពអមតៈនៃជីវិត ៕
ម.ត្រាណេ

No comments:
Post a Comment