ព្រះនាមដ៏ថ្លៃថ្លារបស់ព្រះវិស្ណុ

ជនជាតិឥណ្ឌាតែងលើកនិយាយថា ប្រសិនបើអ្នកណាម្នាក់អាចទន្ទេញចាំព្រះនាមដ៏ថ្លៃថ្លារបស់ព្រះវិស្ណុបានអស់នឹងទទួលបានបុណ្យកុសលដ៏ធំ។ ព្រះនាមរបស់ព្រះអង្គមានប្រមាណ១០០០ព្រះនាមឯណោះ ដែលព្រះនាមនីមួយៗមានប្រវត្តិផ្សេងៗគ្នាគួរឱ្យរំភើបជាពន់ពេក។ ឯព្រះនាមទាំងនោះមានដូចជា ៖

១-បញ្ចាវុធ = អាវុធ៥យ៉ាង,
២-នារាយណ៍ = កម្រើកក្នុងទឹក,
៣-បុរស = ប្រុស,
៤-អច្យុត = មិនចេះច្យុត
ឬថយថោក,
៥-អនន្ត = គ្មានទីបំផុត,
៦-ហរិ = ស្ងួនរក្សា,
៧-គោវិន្ទ ឬគោបាល = រក្សាដែនដី,
៨-អនន្តសៃយនៈ = ដេកលើខ្នងអនន្តនាគរាជ,
៩-ចតុភិជ = ដៃបួន,
១០-ទាមោទរ = អ្នកត្រូវចងដោយខ្សែ,
១១-មារព = កើតដល់មធុឬផ្អែមដូចទឹកឃ្មុំ,
១២-ហ្ឫសិតេស = ជាម្ចាស់នៃរបស់ដែលធ្វើឲ្យកើតសេចក្ដីដឹងខ្លួន, ១៣-ផលសៃយិន = ដេកលើទឹក,
១៤-កុមុន្ទ = អ្នកជំនួយ,
១៥-បទ្មនាភិ = ផ្ចិតផ្កាឈូក,
១៦-បិតាម្ពរ = ស្លៀកលឿង,
១៧-មធុសូទន = អ្នកសម្លាប់មធុ គឺអសុរដែលព្យាយាមប្រទូសរ៉ាយព្រះព្រហ្មដែលកើតក្នុងផ្កាឈូក សឹងផុសឡើងអំពីនាភីព្រះអង្គ,
១៨-តិរីតិន = អ្នកទ្រង់គ្រឿងប្រដាប់ប្រដាក្បាល,
១៩-គ្រវិក្រម = ឈាន៣ជំហាន,
២០-លក្ស្មណបតិ = ប្ដីព្រះលក្ស្មី,
២១-ជនាទ្ទរន = អ្នកដែលជនរាប់អាន,
២២-នរ = មនុស្ស,
២៣-វាសុទេវ = ឱរសព្រះវសុទេព,
២៤-បុរុសោត្តម = ទេវរាជ,
២៥-យញ្ញេស្វរ = ម្ចាស់នៃយញ្ញកម្ម,
២៦-វៃកុណ្ឋនាទ = ជាធំក្នុងវៃកុណ្ឋ,
២៧-ចតុរហត្ថ = ដៃបួន,
២៨-ក្រៃសព (កេសវ) = មានសក់ក្រាស់ឬសក់ល្អ,
២៩-ស្រីករ = ដៃមានសិរី,
៣០-ស្រីសំខករ = ដៃកាន់ស័ង្ខដ៏មានសិរី,
៣១-វិណ្ហឬវិស្ណ ...,
៣២-តុង្គីស = អ្នកជាធំជាងភ្នំ។ល។

No comments:

Post a Comment

លោកអ្នកដឹងទេថា! តើសម្បតិ្តវប្បធម៌ជាអី្វ ?

នាពេលបច្ចុប្បន្ននេះយើងតែងតែងលឺជារឿយៗ ថាអ្នកនេះអ្នកនោះ ស្រលាញ់  សម្បតិ្តវប្បធម៌ ស្ទើរតែគ្រប់ៗមាត់។ ប៉ុន្តែពួកគេមួយចំនួនប្រហែលជាមិនទា...