នៅពេលដែលមានមនុស្សស្លាប់ លោកអាចារ្យតែងយកសំពត់សប្រវែង៤ហត្ថ បត់ជាពីរ យកឈើ
ឬបន្ទះឬស្សី ពីរកំណាត់ដាក់ខ្វែងគ្នា រួចស៊កក្នុងផ្នត់
សំពត់រួចចងបង្រួមក្រសោបក្រោយសំរាប់កាន់ មានឆ្នាំងបាយថ្មីមួយ
ចងបន្តោងភ្ជាប់នឹងដង ទង់នោះផង និងអាចារ្យសរសេរបាលីក្នុងផ្ទៃនោះ ដែលហៅថា
ទង់ព្រលឹង។ភាគច្រើនគេដាក់ទង់នៅលើក្បាលដំណេកបុគ្គលសា្លប់ រួចផ្តាំបុគ្គលស្លាប់នោះថា
ទង់ព្រលឹងនេះជាសំបុត្រដើរផ្លូវរបស់អ្នក ហើយចូរអ្នកកាន់ឲ្យជាប់
ដើម្បីធ្វើដំណើរទៅថ្វាយបង្គំព្រះចូឡោមណីចេតិយព្រោះអ្នកទៅតែម្នាក់ឯងគ្មានអ្នកណានាំផ្លូវទេ។
សៀវភៅលំអានទំនៀមខ្មែរបុរាណ
បានសរសេរពីប្រវត្តិទង់ព្រលឹងទៅនឹងរឿងព្រេងមួយថា
មានបុរសម្នាក់មានកូនប្រុសមួយជាទីស្រលាញ់បានសុំឪពុកទៅរៀនសិល្បៈសាស្រ្ត ឯនគរ
តក្ករសិលាលុះរៀនចប់សុំលាអាចារ្យ ចេញទៅរកគ្រូផ្សេងទៀត ដើម្បីរៀនបន្ថែម។
លុះដើរទៅបានជួបប្រទះនឹងព្រះបច្ចេកពុទ្ធមួយអង្គ ឃើញលោកប្រព្រឹត្តល្អតាមរបៀប
សមណៈមាណពនោះមានចិត្តស្រលាញ់ជ្រះថ្លា
ក៏ចូលសុំទៅរៀនក្នុងសំណាក់ព្រះបច្ចេកពុទ្ធ លោកឲ្យរៀនតែលោកឲ្យបួសសិន។
មាណពនោះបួស រួចហើយលោកបង្រៀនធម៌ វិបស្សនាកម្មដ្ឋាន។ នៅរៀនយូរៗទៅមាណពនោះ
បានសំរេចពោធិញ្ញាណ ជាព្រះបច្ចេកពុទ្ធមួយអង្គដូចព្រះបច្ចេកពុទ្ធជាគ្រូដែរ។
មិនយូរប៉ុន្មានមាណពបច្ចេក ពុទ្ធក៏ចូលបរិនិពា្វនទៅទាំងវ័យក្មេង
គួរឲ្យសោកស្តាយសំរាប់បុគ្គលជាបុថុជ្ជន។
អ្នកស្រុកភូមិនៅក្បែរនោះនាំគ្នាធ្វើបុណ្យបូជាសព ហើយកសាងចេតិយមួយបញ្ចុះ អដិ្ឋធាតុព្រះបច្ចេកពុទ្ធអង្គនោះត្រង់ផ្លូវបំបែក។ បុរសជាឪពុកបាត់កូនយូរពេកក៏ទៅតាមកូន និងបានដឹងតាមដំណើររឿង ក៏យំសោកស្តាយអាល័យកូន។ បន្ទាប់មកឪពុកក៏ទៅដងទឹកស្រោច ស្រពទ្រនាប់ខ្សាច់ចេតិយ រួចយកក្រមាបង់ក ចងធ្វើជាទង់ដោយឧទិ្ទសថ្វាយនៅមុខចេតិយ ហើយថ្វាយបង្គំលាវិលត្រលប់ទៅវិញ។
ឃើញដូច្នោះអ្នកស្រុកនៅជិតនោះ ក៏យកតម្រាប់តាមលុះចំណេរកាលតមកទៀតក៏ក្លាយ ទៅជាទំនៀមទម្លាប់ គឺពេលដែលបែរខ្មោច អាចារ្យតែងលីទង់ព្រលឹងដើរមុខប៉ាឆា ទើបយកទង់នោះទៅដាក់នៅទិសឥសាន ជាសញ្ញាឲ្យខ្មោចដឹងថា ខ្លួនត្រូវចេញដំណើរ ទៅ តាមទិសឥសាន ដើម្បីទៅថ្វាយបង្គំព្រះចូឡោមណីចេតិយ។
បញ្ចាក់មានរឿងព្រេងជាច្រើនផ្សេងទៀតដែលទាក់ទង់ទៅនឹងទង់ព្រលឹងនេះ ហើយទង់ក្រពើនេះក៏ប្រើនៅក្នុងពិធីបុណ្យផ្សេងទៀតដែរក្រៅពីពិធីបុណ្យសព ភាគច្រើនប្រើនៅពិធីសាសនាក្នងវត្ដអារាម ៕
ប្រែសម្រួលដោយ ធានី
ប្រភព សៀវភៅលំអានទំនៀមខ្មែរបុរាណ

No comments:
Post a Comment