អាណាចក្រ​នគរ​ភ្នំ ភាគ ២ ៖ ព្រះបាទ​ហ៊ុនទៀន ឬ ព្រះបាទ​កៅ​ឌិ​ញ​វរ្ម័នទី ១ និង ព្រះ​នាង​លីវយី ការបង្កើត​រាជ្យ​វង្ស​ខ្មែរ ដំ​បួង​រៀបចំ​ស្រុកទេស​តាម​ឥណ្ឌា​កាន់​ព្រហ្មញ្ញសាសនា

លោក កាំ​ង ថៃ រាជទូត​ចិន​ដែល​បានធ្វើ​ដំណើរ​មក​ហ្វូណន​នៅ​ពាក់កណ្ដាល​ស​.​វ​.​ទី​៣ បាន​កត់​ទុក​ថា បឋម​ក្សត្រ​នៃ​រដ្ឋ​ហ្វូណន​ឈ្មោះ ហ៊ុនទៀន បានមកពី​ប្រទេស​ឥណ្ឌា​ឬ​ពី​ជ្រោយ​ម៉ា​លា​យូ ឬ​ពី​កោះ​ខាងត្បូង​។ ហ៊ុនទៀន បាន​យល់សប្ដិ​ឃើញ​ទេវតា​រក្សាខ្លួន​ប្រគល់​ធ្នូ​ទិព្វ​អោយ ហើយ​បញ្ជា​អាយ​ឡើង​ជិះ​សំពៅ​ធំ​មួយ​។ ព្រលឹម​ឡើង​ហ៊ុនទៀន បាន​ទៅកាន់​ប្រាសាទ​តំកល់​ទេវតា ហើយ​បានឃើញ​ធ្នូ​ដូច​យល់សប្ដិ​មែន​។ បន្ទាប់ពីនោះ​ក៏បាន​ធ្វើដំណើរ​តាម​សមុទ្រ ហើយ​ទៅដល់​ហ្វូណន​។ រា​ជនី​រដ្ឋ​នេះ​ឈ្មោះ​នាង លីវយី លុះ​បានឃើញ​សំពៅ​ចំលែក​ក៏​លើកទ័ព​មក​បំរុង​ដេញ​កំចាត់​សត្រូវ តែ​ត្រូវ​ហ៊ុនទៀន យក​ធ្នូ​ទិព្វ​បាញ់​សំពៅ​របស់​នាង​ធ្លាយ​ពី​ម្ខាង​ទៅ​ម្ខាង​។ នាង​ភិតភ័យ​ខ្លាំង ហើយ​សុំ​ចុះចាញ់ ហ៊ុនទៀន ក៏​យក​នាង​ធ្វើជា​មហេសី​។ រួចមក​ក៏​នៅ​គ្រប់គ្រង​រដ្ឋ​ហ្វូណន​ជា​តំន តទៅ​កូនចៅ​ទៀតផង​។​

​ព្រះបាទ​កៅ​ឌិ​ញ្ញ ព្រះ​នាង​សោមា​
បើ​យោងទៅតាម​សិលាចារឹក​នៅ​មី​សុន និង​ព្រះឥន្ទ​កោ​សី​វិញ គេ​អាច​កត់សំគាល់​បាន​ថា ព្រះមហាក្សត្រ​ខ្មែរ​ទី​១ មាន​ព្រះនាម​កៅ​ឌិ​ញ ព្រះ​អង្គជា​ជនជាតិ​ឥណ្ឌា មកពី​ស្រុក​ឥណ្ឌា​ក្នុង​វណ្ណៈ​ព្រាហ្មណ៍​។ ព្រះអង្គ​បានធ្វើ​ដំណើរ​តាម​សំពៅ ឆ្លងកាត់​តាម​មហាសាគរ​មកដល់​នគ​រ​គោកធ្លក​។ សំពៅ​ព្រះអង្គ​ត្រូវ​ប្រជាជន​នៅ​ទីនោះ នាំគ្នា​វាយប្រហារ​ចង់​លួច​ប្លន់​។ ព្រះ​កៅ​ឌិ​ញ្ញ​បាន​វាយតប​ទៅលើ​កងទ័ព​ព្រះ​នាង​សោមា ដែល​ត្រូវ​បរាជ័យ បាក់ទ័ព​លិចលង់​ទូក​កណ្ដាល​សមុទ្រ រត់​ចុះចាញ់​អស់​។ ក្រោយ​បាន​ជ័យជំនះ​ហើយ ព្រះ​កៅ​ឌិ​ញ្ញ​ក៏​រៀប​អភិសេក​នឹង​ព្រះ​នាង​សោ មា ស្ដេច​ស្រី​នគរ​ភ្នំ​។ ព្រះអង្គ​ក៏បាន​ឡើង​សោយរាជ្យ​ជា​ព្រះមហាក្សត្រ​នៅ​នគរ​ភ្នំ ព្រឹ​ត្ដិ​ការណ៍​នេះ​បើតាម​ប្រ​វ​ត្ដិ​វិទូ​ខ្លះ​បាន​កើតឡើង​នៅក្នុង​ស​.​វ​ទី​១ នៃ​គ្រឹ​ស្ដ​សាសនា​។​
ដោយ​ឃើញ​ស្ដ្រី និង​បុរស​នៅ​នគរ​ភ្នំ ជាពិសេស​ម្ចាស់​ក្ស​ត្រី​លីវយី មិនចេះ​ស្លៀកពាក់​បញ្ចេញ​ខ្លួន​អាក្រាត ឥត​អៀនខ្មាស ព្រះបាទ​កៅ​ឌិ​ញ្ញ ក៏​បង្ហាត់បង្រៀន​អ្នក​ទាំងនោះ អោយ​ចេះ​កាត់ដេរ​សំលៀកបំពាក់​បិទបាំង​កេរ​ខ្មាស់ ។ ដំបូង​ព្រះអង្គ​បានអោយ​យក​ក្រណាត់​មក​ចោះ​ធ្វើ​ប្រហោង​ល្មម​ស៊ក​ក្បាល​ចុះ ដែល​ថ្ងៃក្រោយ ក្លាយទៅជា​អាវ​បំពង់​វែង​។​នេះ​បើតាម​ឯកសារ​ចិន​ដដែល​។ ប៉ុន្ដែ​អ្វីដែល​សំខាន់ ដែល​ព្រះអង្គ​បាន​នាំមក​ផ្ដល់​ដល់​សង្គម​ខ្មែរ​នោះ​គឺ វិជ្ជា​ចំណេះ​ចេះដឹង ដែលមាន​នៅក្នុង​ភាសា អក្សរ​សំ​ស្ក្រិ​ត ទ្រឹស្ដី​ឧត្ដមគតិ ទស្សនៈ ច្បាប់​វិន័យ​ក្បួនខ្នាត គម្ពីរ​តំរា និង​របៀប​រៀបចំ​ចាត់ចែង​គ្រប់គ្រង​នគរ ដែលមាន​នៅក្នុង​លទ្ធិ​ព្រហ្មញ្ញសាសនា​។​
របបរាជានិយម​ខ្មែរ ត្រូវបាន​រៀបចំ ចាត់ចែង​កំនត់​ទៅតាម​ក្រិ​ត្យ​ក្រម​វិន័យ​ក្បួនខ្នាត ដែលមាន​នៅក្នុង​គម្ពីរ​ព្រហ្មញ្ញសាសនា​។ ឯការ​គោរពបូជា​ផ្នែក​សាសនា​វិញ បាន​ផ្លាស់ប្ដូរ​មក​ព្រះ​សិវៈ ឬ​ព្រះ​ឥសូរ ដែលជា​ព្រះអាទិទេព មួយអង្គ​យ៉ាងសំខាន់ នៅក្នុង​ព្រហ្មញ្ញសាសនា​។ លិង្គ​ជាច្រើន​ត្រូវបាន​គេ​សាងសង់ឡើង សំរាប់​តំណាង​ព្រះអាទិទេព​អង្គ​នេះ​។ ដូច្នេះ នេះ​ជា​លើក​ទី​១​ក្នុង​ប្រ​វ​ត្ដិ​សាស្ដ្រ ដែល​នគរ​ខ្មែរ ឬ​នគរ​គោកធ្លក​បានទទួល​អរិយធម៌ វប្បធម៌ និង​ឥទ្ធិពល​ឥណ្ឌា​។ ព្រះរាជ​ធានី​ដំបូង​របស់​នគរ​ហ្វូណន ឬ​នគរ​ភ្នំ មានឈ្មោះ​ថា​វ័យ​ធ​បុ​រៈ ដែល​ស្ថិតនៅ​ជិត​ទន្លេមេគង្គ ជិត​ស្រុក​បា​ណា​ម និង​បាភ្នំ​។​


No comments:

Post a Comment

លោកអ្នកដឹងទេថា! តើសម្បតិ្តវប្បធម៌ជាអី្វ ?

នាពេលបច្ចុប្បន្ននេះយើងតែងតែងលឺជារឿយៗ ថាអ្នកនេះអ្នកនោះ ស្រលាញ់  សម្បតិ្តវប្បធម៌ ស្ទើរតែគ្រប់ៗមាត់។ ប៉ុន្តែពួកគេមួយចំនួនប្រហែលជាមិនទា...