នៅខាងដើមគ្រិស្ដសករាជ
រដ្ឋដែលខំខាន់ជាងគេនៅអាស៊ីអគ្នេយ៍គឺ អាណាចក្រភ្នំ។ ចិនហៅថា
ហ្វូណន។ ពាក្យហ្វូណន ចិនបូរាណអានថា បឺយូណាម
ដែលជាពាក្យគ្មានន័យអ្វីអោយប្រាដកក្នុងភាសាចិនទេ។ ដោយហេតុនេះ
ហើយបានជាអ្នកសិក្សាស្រាវជ្រាវ បានព្យាយាមរាវរកមើលថាតើពាក្យ ហ្វូណន
នេះត្រូវនឹងពាក្យអ្នកស្រុកអាយថាម៉េច?
មានមតិខ្លះចាត់ទុកថា ហ្វូណន ត្រូវនឹងពាក្យខ្មែរថា ភ្នង ដោយសំអាងថា កុលសំព័ន្ធភ្នង ដែលរស់នៅលើខ្ពង់ រាបសព្វថ្ងៃ ស្ថិតនៅក្នុងអំបូរជាមួយខ្មែរនេះម្យ៉ាង ហើយម្យ៉ាងទៀត ដោយសំអាងថារូបចំលាក់នៅលើជញ្ជាំង ប្រាសាទបូរាណខ្មែរ បានបង្ហាញថាខ្មែរក្នុងសម័យនោះ មានសំលៀកបំពាក់ និងទំលាប់ខ្លះដូចពួកភ្នងដែរ។ ចំពោះរឿងនេះគួរកត់សំគាល់ថាលោកសាស្ដ្រចារ្យ L. Brumpt បានបញ្ជាក់ថា ខ្មែរនិងភ្នងពិតជាមានពូជអំបូរជាមួយគ្នាមែន ដោយសំអាងទៅលើលទ្ធផលនៃការសិក្សារបស់លោក ទៅលើឈាមក្រហម hémoglobines(23)។
ចំណែកលោក G. Coedès លោកយល់ថា ហ្វូណន ត្រូវនឹងពាក្យខ្មែរបុរាណ វ្នំ ដែលសព្វថ្ងៃក្លាយជាភ្នំ។ លោកបានបញ្ជាក់ថា ស្ដេចនៅសម័យនោះមានឋានន្ដរនាមថា ស្ដេចភ្នំ ពាក្យខ្មែរបុរាណថា កុរុងវ្នំ ត្រូវនឹងសំស្ក្រឹតថា បវិតភូបាល ឬ សៃលរាជ។ ជនជាតិចិនក៏បានយកឋានន្ដរនាមនេះប្រើសំរាប់ហៅប្រទេសដែលស្ដេចទាំងនោះ គ្រប់គ្រងផងដែរ។
ចំពោះទំលាប់ខាងលើនេះ លោក E Aymonier បានកត់សំគាល់ឃើញថា ក្នុងសម័យបុរាណចិនមិនចេះវែកញែកមនុស្សអោយដាច់ពីប្រទេសទេ។ ពួកនេះច្រើនប្រើឈ្មោះតែមួយសំរាប់សំគាល់មនុស្សផង រាជធានីផង ប្រទេសទាំងមូលផង ឬ ក៏ឈ្មោះឋានន្ដរនាមរបស់អ្នកដឹកនាំផង(24)។ ចំពោះទស្សនៈរបស់លោក G.coedès នេះ គួរកត់សំគាល់ថា ឯកសារចិនបាននិយាយច្បាស់ថា អធិរាជអាណាចក្រភ្នំមានឋានន្ដរនាម គូលុង គឺ ក្រុងដែលសព្វថ្ងៃមានន័យថា ស្ដេចសោយរាជ្យ។
បើដូច្នេះពាក្យ ហ្វូណន ចិនហៅតាមឋានន្ដរនាមរបស់អធិរាជអាណាចក្រភ្នំ គឺកុរុងភ្នំ នេះឯង។ ឯការដែលមានឋានន្ដរនាមយ៉ាងនេះគឺ ប្រហែលមកពីភ្នំជាទីកន្លែងដែលអធិរាជឡើងទៅជួបនឹងព្រះឥសូរ ឯចិនបាននិយាយថា «ព្រះអាទិទេពយាង ចុះលើភ្នំម៉ូតាន Mo-tan ជាញឹកញាប់ ព្រះអង្គមកទីនោះ ដើម្បីបញ្ចេញមហិទ្ធិរិទ្ធរបស់ព្រះអង្គ ព្រះអធិរាជទាំងឡាយបានទទួលនូវពរជ័យពីព្រះអង្គ ហើយប្រជារាស្ដ្រក៏បានសុខចំរើនដោយសារនោះផង»។
២. បញ្ហាទីតាំង
នៅមុនពេលសង្គ្រាមសកលលោកលើកទី១ គេឃើញមានសង្វែងយោបល់ច្រើនចំពោះទីតាំងរបស់អាណាចក្រភ្នំ ។ លោក A. Rémusat ជឿថា ហ្វូណនជាអាណាខេត្ដមួយរបស់ចិន ហើយស្ថិតនៅត្រង់ប្រទេសតុងកឹង។ លោក klaproth និង Pauthier ថា ហ្វូណនត្រូវនឹងដែនដី pégou និងប្រទេសភូមា។ លោក Dequines ថាត្រូវ នឹងកោះមួយនៅខាងលិចប្រទេសសៀម។ ឯលោក Barth ថាត្រូវនឹងឆ្នេរសមុទ្រតេណាស្សេរីម ក្រៅពីនេះអ្នក សិក្សាឯទៀតជឿថា ហ្វូណននៅត្រង់ប្រទេសខ្មែរ ឬប្រទេសសៀម។
ដើម្បីអោយបានដឹងច្បាស់ពីទីតាំងរបស់ហ្វូណន គួរគប្បីយើងលើកយកឯកសារចិនមកពិនិត្យអោយបានហ្មត់ចត់សិន។ ឯកសារទាំងនោះបានផ្ដល់ពត៌មានសំខាន់ៗដូចតទៅ៖
១. ហ្វូណនមានចំងាយ ៣០០០លី ខាងលិចប្រទេសលីនយី
២. ហ្វូណនមានចំងាយ ៧០០០លី ពី Jenan តុងកឹង
៣. ហ្វូណនមានទំហំ ៣០០០ លី ក្រោយពង្រីកធំដល់ ៥០០០ ឬ ៦០០០លី
៤. ហ្វូណនស្ថិតនៅក្នុងឈូងសមុទ្រធំមួយ
៥. មានទន្លេធំមួយហូរពីខាងលិច ឯកសារខ្លះថាពាយព្យ ហើយចាក់ទៅសមុទ្រ។
ប្រសិនបើយើងគិតថា ១លីមានប្រវែង ៥៧៦ម៉ែត្រ ចំងាយពីលីនយីមកហ្វូណនមាន ១៧២៨គ.ម គឺត្រូវនឹងប្រទេសខ្មែរសព្វថ្ងៃ កម្ពុជាក្រោម និងប្រទេសថៃផ្នែកកណ្ដាល។ ឈូងសមុទ្រធំក្នុងឯកសារចិនគឺឈូងសមុទ្រថៃ ឯទន្លេធំដែលហូរចាក់ទៅក្នុងសមុទ្រ គឺគ្មានអ្វីក្រៅពីទន្លេមេគង្គ ឬបើនិយាយអោយចំទៅ គឺទន្លេសាបហ្នឹងឯង។ សរុបសេចក្ដីមកឃើញថាមជ្ឈមណ្ឌលរបស់ហ្វូណន ស្ថិតនៅត្រង់វាលទំនាបខាងក្រោមនៃទន្លេមេគង្គនេះឯង។ ត្រង់នេះអ្នកសិក្សាហាក់ដូចជាយល់ស្របគ្នាហើយ តែនៅមានចំនុចមួយទៀតដែលអ្នកសិក្សានៅមិនទាន់ហ៊ានអារកាត់នៅឡើយ គឺរឿងទីតាំងនៃរាជធានីដំបូងរបស់ហ្វូណន។
យ៉ាងនាមិញ សិលាចារឹកខ្មែរសម័យក្រោយមកទៀតបាននិយាយពីក្រុង វ្យាធបុរ (បុរីនៃស្ដេចទាក់ដំរី) ដែលអ្នកប្រវត្ដិសាស្ដ្រចាត់ទុកថា ជារាជធានីមួយរបស់ហ្វូណន ចិនហៅរាជធានីហ្វូណនថា តូម៉ូ (T’o mou) ដែលលោក G. Coedès ថាត្រូវនឹងពាក្យខ្មែរបុរាណ ទ្មាក់ ឬទល្មាក់ (អ្នកទាក់ដំរី)។ លោកយល់ទៀតថា ក្រុងវ្យាធបុរនេះស្ថិត នៅម្ដុំបាភ្នំនិងបាណាមក្នុងខេត្ដព្រៃវែងសព្វថ្ងៃ។ ព្រះភិក្ខុប៉ាង ខាត់ ក៏មានព្រះយោបល់ដូច្នេះដែរ។ ព្រះអង្គបានសរសេរថា «រាជធានីវ្យាធបុរ តាំងនៅតំបន់បាភ្នំ ទំនងជានៅខេត្ដខ្សាច់បច្ចុប្បន្ននេះ ព្រោះគេបានរកឃើញ បុរាណដ្ឋាន និងបុរាណទេវរូបជាច្រើននៅទីនោះ។ លិលាចារឹកមួយនៅវត្ដចក្រិតនៅជើងភ្នំពីស.វទី១០ បាននិយាយពីការកសាងទេវរូបព្រះឥសូរហៅថា អទ្រិវ្យាធបុរេស្វរ តំកល់ទុកនៅទីនោះ»(25)។
គួរកត់សំគាល់ម្យ៉ាងទៀតថា នៅតំបន់បាភ្នំឈើកាច់សព្វថ្ងៃនេះមានភូមិជាច្រើនដែលមានឈ្មោះទាក់ទងនឹង ដំរី គឺភូមិរោងដំរី ក្បាលដំរី និងព្រៃដំរី។ តើយើងអាចចាត់ទុកឈ្មោះទាំងនេះថា ជាអនុស្សាវរីយ៍លើទីតាំងរាជធានីអាណាចក្រភ្នំបានទេ? តាមប្រវត្ដិរាជវង្សលាង ក្រុងនេះស្ថិតនៅប្រហែល២០០លី ពីសមុទ្រ បើគិតទៅគឺត្រូវ នឹងចំងាយពីបាភ្នំទៅ អូរកែវដែលជាកំពង់ផែធំមួយរបស់ហ្វូណន។
នៅពេលសង្គ្រាមលោកលើកទី២ លោក Louis Malleret អ្នកប្រាជ្ញបារាំងបានធ្វើកំនាយផ្សេងៗ ក្នុងដែនដីសន្ដរទន្លេមេគង្គ ហើយបានរកឃើញរម្មណីយដ្ឋាន អូរកែវនេះ ដែលលោកចាត់ទុកថា ជាកំពង់ផែធំរបស់ហ្វូណន ព្រោះនៅទីនោះគឺនៅខាងត្បូងភ្នំបាថេ ខេត្ដក្រមួនស គេបានជីករកឃើញឃឿនសំណង់ផ្សេងៗ ព្រមទាំងវត្ថុផ្សេងៗទៀតជាច្រើន ខ្លួះមកពីចក្រភពរ៉ូម ខ្លះទៀតមកពីប្រ ទេសឥណ្ឌា និងខ្លះទៀតជាវត្ថុធ្វើពីថ្មរំលីង។ ដោយហេតុនេះហើយទើបមានមតិខ្លះយល់ថា អូរកែវនេះរាជធានី ដើមបង្អស់របស់ហ្វូណន។
ប៉ុន្ដែមានអ្នកសិក្សាខ្លះទៀតដូចជាលោក Jean Boisselier ជាដើមបែរជាយល់ថា រាជធានីនេះស្ថិតនៅត្រង់វាលទំនាប ខាងក្រោមនៃទន្លេមេនាមវិញ ព្រោះលោកសំអាងថា នៅទីនោះលោកបានរកឃើញរូបខ្លះធ្វើពីឥដ្ឋ។ បើតាមលោក របស់បែបនេះគឺជារបស់ធ្វើក្នុងស្រុក មិនមែននាំយកមកពីក្រៅទេ។ ប៉ុន្ដែអ្នកប្រាជ្ញបារាំងនេះយល់ដែរថា នៅខាងចុងសម័យហ្វូណន រាជធានីនេះត្រូវលើកយកទៅតាំងត្រង់កន្លែងមួយ នៅជិតពាមទន្លមេគង្គខាងត្បូងប្រទេសកម្ពុជា(26) ។

No comments:
Post a Comment