ព្រះបាទ​ស្រី​អ​ន្ទ្រ​វរ្ម័ន​(​គស​៤៣០-៤៨០) ព្រះរាជបុត្រ​កៅ​ឌិ​ញ​ទី ២ បន្ដ​ទំនាក់ទំនង​ជាមួយ​រាជវង្ស​ត្រកូល សុង

ព្រះបាទ​ស្រី​អ​ន្ទ្រ​វរ្ម័ន ជា​ព្រះរាជបុត្រ​របស់​ព្រះបាទ​កៅ​ឌិ​ញ​វរ្ម័នទី​២ ព្រះអង្គ​បានទទួល​ស្នង​រាជ​ពី​បិតា​ទ្រង់​នៅ រវាង គស​៤៣០-៤៣៥​។ ព្រះអង្គ​បាន​រក្សា​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​ចិន​ជានិច្ច​។ នៅ​គស​៤៣៤ ៤៣៥ និង ៤៣៨ ព្រះអង្គ​បាន​បញ្ជូន​រាជទូត​ព្រះអង្គ​បី​ដង​ទៅ​គាល់​ព្រះ​ចៅ​ចិន​ឈ្មោះ «​វេន​» ត្រកូល​សុង​។ កាលណោះ ប្រទេស​ចិន​កំពុងមាន​ទំនាស់​ជាមួយ​ប្រទេស​ចំប៉ា​ក្នុងការ​ដន្ដើម​គ្នា​យក​អាណា​ខេត្ដ​តុងកឹង​។ ក្នុងនាម​ជា​មិ​ត្ដ​ភាព ព្រះអង្គ​មិនបាន​គាំទ្រ ជួយ​ជ្រោមជ្រែង​ស្ដេច​ចាម​ដែល​ច្បាំង​នឹង​ប្រទេស​ចិន​នោះទេ​។
​ព្រះបាទ​កៅ​ឌិ​ញ​ជ័យវរ្ម័ន​(​គ​.​ស​.៤៨០ ៥១៤ )
ព្រះអង្គ​គឺជា​បុត្រ​របស់​ព្រះបាទ​ស្រី​ឥន្ទ្រ​វរ្ម័ន​។ ព្រះអង្គ​បាន​បន្ដ​កិច្ច​ការទូត​ជាមួយ​ប្រទេស​ចិន​ដដែល​។ ព្រះ​ចៅ​ក្រុង​ចិន​បានដាក់​ងារ​ព្រះអង្គ​ថា «​មេទ័ព​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ខាងត្បូង​»​។ ព្រះបាទ​កៅ​ឌិ​ញ​ជ័យវរ្ម័ន​ក៏​ជា​ក្សត្រ ហិណ្ឌូ​ម្នាក់​ដែរ គោរព​ប្រតិ​ប​ត្ដិ​ព្រះ​ម​ហិ​ស្វរៈ​(​សី​វៈ​,ព្រះ​ឥសូរ​)ជា​ព្រះ​ចុះ​មកលើ​ភ្នំ​ខ្ពស់និម្មិត​រូប​ដោយ​លិង្គ​(​សី​វៈ គី​រី​សៈ​)​។​
នៅ​គ​.​ស​.៤៨៤ នគរ​ហ្វូណន មានទំនាស់​ជាមួយ​នគរ​ចំប៉ា ព្រះបាទ​កៅ​ឌិ​ញ​ជ័យវរ្ម័ន ក៏បាន​បញ្ជូន​តំណាង​ពុទ្ធ​សាស និក​ខ្មែរ​ម្នាក់​ឈ្មោះ «​សក្ស​នាគ​សេន​» ទៅ​ស្រុក​ចិន​ដើម្បី​សុំ​ជំនួយ​ពី​ព្រះ​ចៅ​ចិន ប៉ុន្ដែ​សំនូមពរ​នេះ​ត្រូវបាន​ប​ដិ សេធ​។ នៅ​គស​៤៩២ ស្ដេច​ចាម​នោះ​ត្រូវ​ជន​ជែង​រាជ​ចាម​ម្នាក់​ធ្វើឃាត​បាត់ទៅ​សង្គ្រាម​ជាមួយនឹង​ចំប៉ា​ក៏ត្រូវ ចប់​ត្រឹមនេះ​។​

ព្រះបាទ​កៅ​ឌិ​ញ​ជ័យវរ្ម័ន គឺជា​មហាក្សត្រ​ឧស្សាហ៍​ព្យាយាម​ក្នុង​ការកសាង និង​អភិវឌ្ឍន៍​នគរ​របស់​ទ្រង់​ណាស់ ព្រះអង្គ​បានរៀបចំ​តំបន់​លិច​ទឹក​(​កម្ពុជា​ក្រោម​) បច្ចុប្បន្ន​វៀតណាម​ខាងត្បូង​) ដើម្បី​ពង្រីក​ភូមិដ្ឋាន​ថ្មី និង​ដីធ្លី​ដាំ ដំណាំ​បន្ថែមទៀត​ដែលមាន​បណ្ដោយ​ប្រវែង​២០០​គម​។ នៅ​សម័យ​នោះ​ពុទ្ធសាសនា​បាន​រីកដុះដាល​ជាខ្លាំង ហេតុនេះ​បានជា​ព្រះមហាក្សត្រ​បាន​បញ្ជូន​តំណាង​ពុទ្ធសាសនិក​ពីររូប គឺ​លោ​កម​ន្ទ្រ​សេនា និង​ភិក្ខុ​ប៉ាល អោយទៅ​ស្រុក​ចិន ដើម្បី​បកប្រែ​ភាសាសំស្ក្រឹត​។ ព្រះបាទ​កៅ​ឌិ​ញ​ជ័យវរ្ម័ន​បាន​ចូល​ទីវ​ង្គ​ត់​នៅ​ឆ្នាំ​៥១៤​។​
ពួក​ចិន​បាន​បន្សល់ទុក​នូវ​ពត៌មាន​ខ្លះៗ​ស្ដីពី​អរិយធម៌​ហ្វូណន​កាលពី​សម័យ​នោះ​។ ពួកគេ​បាន​កត់ត្រា​ពី​ការ​អនុវត្ដ​ន៍ របប​ទាសភាព​ដែល​បានមកពី​ការចាប់​ឈ្លើយ​ប្រទេសជិតខាង ពី​ការធ្វើ​ជំនួញ មាស ប្រាក់ សំពត់ ព្រែ សូត ការ ផលិត​គ្រឿងអលង្កា​ពី​មាស គ្រឿង​ចានឆ្នាំង​ធ្វើ​អំពី​ប្រាក់​។​ល​។ គេ​សំគាល់​ឃើញថា​ស្ដេច​តែង​រស់ នៅក្នុង​ពន្លា ជា​ថ្នាក់ៗ ប្រជារាស្ដ្រ​រស់នៅក្នុង​ផ្ទះ​ផុតពី​ដី​ដែល ប្រក់​ស្លឹក​បបុស​។ គេ​បានឃើញ​សំពៅ​ធំៗ​ជាច្រើន​ដែលមាន​ប្រវែង​៨០-៩០​ម៉ែត្រ និង​ទទឹង​៦-៧​ម៉ែត្រ​។
សំពៅ​ទាំងនេះ​អាច​ផ្ទុក​មនុស្ស​បាន​រហូតដល់​៧០០​នាក់ និង​អាច​បើក បរ​លើ​សមុទ្រ​ធំ​ល្វឹងល្វើយ​។ នៅលើ​ក្បាល​និង​កន្ទុយ​សំពៅ​ទាំងនោះ​មាន​ឆ្លាក់​រូប​ត្រី (​ក្បាល និង​កន្ទុយ​ត្រី​)​។ ពេលចេញ​យាត្រា​ទៅណា​មក​ណា មហាក្សត្រ​តែង​ជិះ​ដំរី​។ ឯ​ល្បែង​កំសាន្ដ​របស់គេ​គឺ​ការ​ជល់​មាន់ និង​ជល់​ជ្រូក​។ នៅពេល​កាត់សេចក្ដី​គេ​ដាំទឹក​អោយ​ពុះ​រួច​ដាក់​ចិញ្ចៀនមាស និង​ពងមាន់ ឬ​ដុត​ច្រវាក់​ដែក​អោយ​ឡើង​ក្រហម បន្ទាប់មក​គេ​អោយ​អ្នកក្ដី​ក្ដាន់​ដើរ​ចំនួន​៧​ជំហាន ដៃ​ពិរុទ្ធជន​នឹង​រលាក​រលួយ តែ​ដៃ​សុចរិត​ជន​នឹងមិន​ត្រូវ​រលាក​ទេ​។

ម្យ៉ាងទៀត​គេ​យក​អ្នកក្ដី​ទាំងពីរ​ទៅ​ជ្រមុជ​ទឹក បើ​គេ​ជា​ជន​ទុច្ចរិត គេ​នឹង​លង់ទឹក​នោះ តែបើ​សុចរិត​ជន​មិន​លង់ទឹក​ឡើយ​។ គេ​បាន​ចារ​ទៀតថា «​នៅតាម​ភូមិដ្ឋាន​នីមួយៗ​គ្មាន​អណ្ដូងទឹក​ទេ តែ​នៅ​កន្លែង​ផ្ដុំគ្នា​ប្រមាណ​បួនដប់​គ្រួសារ ទើប​មាន​ស្រះ​ទឹក​មួយ​ដែល​គេ​ជីក​ប្រើ​រួមគ្នា​។ គេ​គោរព​ប្រតិ​ប​ត្ដិ​ព្រះ​នៃ​ផ្ទៃមេឃ ដោយបាន​ធ្វើ​រូប​ទាំងនោះ​ពី​សំរិត រូប​ដែលមាន​ក្បាល​ពីរ​គេ​ធ្វើ​ដៃ​បួន ឯ​រូប​ដែលមាន​ក្បាល​បួន​គេ​ធ្វើ​ដៃ​ប្រាំបី​ហើយ​នៅ នឹង​ដៃ​នីមួយៗ​មាន​កាន់​វត្ថុ​ផ្សេងៗ ដូចជា​កូនក្មេង សត្វ​បក្សី សត្វចតុប្បាទ ព្រះអាទិត្យ​ឬ​ព្រះ​ច័ន្ទ​។​ល​។
ពេល​ព្រះមហាក្សត្រ​គង់​លើ​ប​ល្ល័​ង្គ ព្រះអង្គ​តែង​បញ្ឈរជង្គង់​ខាងស្ដាំ​។ នៅ​ពីមុខ​ព្រះអង្គ​មាន​ជើងពាន ផ្ដិលមាស និង​មាន​ដុត​គ្រឿង​កំញាន​ទៀតផង​។ គេ​កាន់​មរណទុក្ខ​ដោយ​កោរពុកមាត់​ឬ​ពុកចង្កា​។ របៀប​រំលាយសព​មាន​បួន​យ៉ាង​គឺ ទំលាក់​សព​ចោល​ទៅក្នុង​ទឹក បូជា​ដោយ​ភ្លើង បញ្ចុះ​(​កប់​)​ដី ឬ​យកទៅ​ចោល​ក្នុងព្រៃ​ស្មសាន​ទុកជា​ចំណី​សត្វ​បក្សី (​ហ្ស​កកូ​ដេ​ស​)​។
ព្រះបាទ​រុ​ទ្ទ្រ​វរ្ម័ន​(​គស​៥១៤-៥៥០ រាជធានី​បុរី​ទម័ក​)
ព្រះ​អង្គជា​បុត្រ​ក្រៅច្បាប់​របស់​ព្រះបាទ​កៅ​ឌិ​ញ​ជ័យ​(​កូន​ជាមួយ​ស្នំ​) តាម​ប្រពៃណី និង​ក្រិត​ក្រម​នៅ​ជំនាន់​នោះ ព្រះអង្គ​គ្មាន​សិទ្ធិ និង​គ្រង​រាជ​ទេ​។ ដោយសារ​ការ​លោភលន់​អំណាច​ខ្លាំងពេក ព្រះអង្គ​បានសំលាប់​បុត្រ​ពេញ ច្បាប់​របស់​ព្រះបាទ​កៅ​ឌិ​ញ​ជ័យវរ្ម័ន​គឺ​ព្រះបាទ​គុណ​វរ្ម័ន ដើម្បី​ដណ្ដើមយក​រាជបល្ល័ង្គ​។ ចំណែក​មាតា​ព្រះបាទ​គុណ​វរ្ម័ន ម្ចាស់​ក្ស​ត្រី​កុលា​រដ្ឋា​វ​ត្ដី​មានការ​ឈឺចាប់ ឆ្អែតចិត្ដ​នឹង​អំពើ​កាច​សាហាវយង់ឃ្នង​របស់​ព្រះបាទ​រុ​ទ្ទ្រ​វរ្ម័ន ព្រះ​នាង​ក៏បាន​ចេញទៅ​សាង​ផ្នួស​ក្នុងព្រៃ​ស្មសាន​តែម្នាក់ឯង​បាត់ទៅ​។​
ព្រះបាទ​រុ​ទ្ទ្រ​វរ្ម័ន បាន​បន្ដ​ការទូត​ជាមួយ​ប្រទេស​ចិន​ដដែល នៅ​គស​៥១៧ និង​៥៣៩ ព្រះអង្គ​បាន​បញ្ជូន​រាជទូត ខ្មែរ​ទៅ​គាល់​ព្រះ​ចៅ​ចិន​ជា​បន្ដបន្ទាប់​។ ឯកសារ​ចិន​បាន​បញ្ជាក់ថា ព្រះអង្គ​បាន​ទាំង​ធ្វើ​អំណោយ​សក់​ព្រះពុទ្ធ មួ​យស​សៃ​ដល់​ស្ដេច​ចិន​ទៀតផង​។ ដោយសារ​អំពើ​យង់ឃ្នង​ខុស​តំរា​របស់​ព្រះបាទ​រុ​ទ្ទ្រ​វរ្ម័ន នគរ​ហ្វូណន​បាន​ធ្លាក់ចុះ​ក្នុងស្ថានភាព​វឹកវរ​ជាខ្លាំង មិនបាន​ប៉ុន្មាន​ផង​ព្រះអង្គ​បាន​បាត់​ខ្លួន​ដោយ​មិនដឹង​មូលហេតុ​អ្វី​ច្បាស់លាស់​ទេ​។
សង្គ្រាម​ផ្ទៃក្នុង ក្នុង​ចន្លោះ​គ​.​ស ៥៤០-៥៥០ បាន​បណ្ដាលអោយ​នគរ​ភ្នំ​បែកបាក់​ប្រេះឆា លែងមាន​ឯករាជភាព ក្លាយជា​នគរ​តូចៗ​ដាច់ៗ​ពីគ្នា ក្រោយមក​នគរ​ហ្វូណន​បាន​ត្រូវ​គ្រប់គ្រង​ដោយ​ញាតិវង្ស​របស់​ព្រះបាទ​គុណ​វរ្ម័ន​វិញ​។ តែ​បន្ទាប់មកទៀត រាជ​របស់​ញាតិវង្ស​ព្រះបាទ​គុណ​វរ្ម័ន​នេះ ត្រូវ​ចៅ​របស់​ព្រះបាទ​រុ​ទ្ទ្រ​វរ្ម័ន ដែល​បាន​រៀប​អភិសេក​ជាមួយ​បុត្រី​នៃ​នគរ​កម្ពុជា លើកគ្នា​មក​វាយយក​នគរ​ហ្វូណន និង​បង្រួបបង្រួម​គ្នា​ជានគរ​តែមួយ​វិញ គឺ​នគរ ចេនឡា​រួម​។ ដូច្នេះ​តាម​ដែល​គេ​បាន​ស្គាល់​គឺ​ព្រះបាទ​រុ​ទ្ទ្រ​វរ្ម័ន​ជា​មហាក្សត្រ​ចុងក្រោយ​នៃ​នគរ​ហ្វូណន​។
នេះ​ជា​របៀប​និទានរឿង version របស់​ចិន​ស្ដីអំពី​ដើមកំណើត​នៃ​រាជវង្ស​នៅ​ហ្វូនន​។ ចំណែក​សិលាចារឹក​ចាម​នៅ មី​សឺ​ន (​គ​.​ស​.៦៥៨)(២៧) បាន​រំលឹក​ពី​ដើមកំណើត​នេះ​ដោយ​និទាន​ថា ព្រាហ្មណ៍ កៅ​ណ្ឌិ​ន្យ ដែល​បានទទួល​លំពែង​មួយ​ពី​ព្រាហ្មណ៍ អស្វ​ត្ថា​ម័ន បាន​ពួយលំពែង​នោះ ដើម្បី​រក​កន្លែង​កសាង​រាជធានី រួច​បាន​រៀប​រាជាភិសេក ជាមួយ​នាង សោមា ជា​បុត្រី​របស់​ស្ដេច​ភុជង្គនាគ ដែល​បាន​បង្កើត​រាជវង្ស​មួយ គឺ​សោម​វង្ស​។
គួរ​កត់សំគាល់ថា រឿង​បែបនេះ​ត្រូវបាន​សិលាចារឹក​ខ្មែរ​មួយ​នៅ ស​.​វ​.​ទី​១០ (​សិលាចារឹក​បក្សី​ចាំ​ក្រុង​) រំលឹក​ឡើងវិញ ហើយ​បើតាម​គេ​ប៉ាន់ស្មាន​មើលទៅ​គឺ​ត្រូវ​នឹង​រឿង ដែល​លោក​ជីវ​តាក្វាន់​បាន​កត់​ទុក កាល​បានមក​ទស្សនា​ប្រទេស​ខ្មែរ​នៅ​សម័យអង្គរ (​ចុង ស​.​វ​.១៣) និង​ត្រូវ​នឹង​រឿង​ព្រះថោង នាងនាគ ក្នុង​រាជពង្សាវតារ​ខ្មែរ​យើង​ទៀត​ដែរ​។​
ដូច្នេះ​ទោះបី​របៀប​និទានរឿង​មាន​សភាព​ប្លែកៗ​គ្នា​ក៏ដោយ ក៏​យើង​អាច​សន្និដ្ឋានបានថា តួអង្គ ហ៊ុនទៀន ឬ កៅ​ណ្ឌិ​ន្យ ឬ​ព្រះថោង ជា​មនុស្ស​តែ​ម្នាក់ ឯ​នាង​លីវយី ក៏​ដូចគ្នា​នឹង សោមា ឬ​នាងនាគ​ដែរ​។​ហើយ​ទោះបី​រឿង ទាំងនេះ​មាន​លក្ខណៈ​ជា​រឿងព្រេង​ក៏ដោយ​ក៏​អាច​បង្ហាញ​ការពិត​ដល់​យើង​ខ្លះ​មិន​ខាន គឺថា​មាន​ធាតុ​បរទេស មួយ​គឺ​ធាតុ​ឥណ្ឌា​បាន​នាំ​អរិយធម៌​របស់ខ្លួន​មក​ផ្ដុំ​ផ្សំ​ជាមួយ នឹង​អរិយធម៌​របស់​អ្នកស្រុក​អាយ (​មាន​នាងនាគ​ជា​តំណាង​) ដើម្បី​បង្កើត​អរិយធម៌​ចំរុះ​មួយ​ដែល​បាន​វិ​វត្ដ​រហូត​ដក់​សព្វថ្ងៃនេះ​។
ម្យ៉ាងទៀត​ព្រឹ​ត្ដិ​ការណ៍​ទាំងនេះ ត្រូវតែ​បានកើត​ឡើង​ក្នុង​គ្រិស្ដ​សតវត្ស​ទី​១ ព្រោះថា​នៅ​សតវត្ស​បន្ទាប់មកទៀត ព្រឹ​ត្ដិ​ការណ៍​ប្រ​វ​ត្ដិ​សាស្ដ្រ​ត្រូវ បាន​កត់ត្រា​ដោយ​សិលាចារឹក​ផង និង​ដោយ​អ្នក​ប្រ​វ​ត្ដិ​សាស្ដ្រ​ចិន​ផង​។​ បើតាម​ពង្សាវតារ​រាជវង្ស​លាង ហ៊ុនទៀន​មាន​បុត្រ​ម្នាក់​ដែល​បាន​ទៅ​ត្រួតត្រា​លើទឹក​ដី​មួយ​ផ្នេ​ក​ដែលមាន​ក្រុង​ប្រាំពីរ​។ក្នុងចំណោម​អ្នក​សោយរាជ្យ​តម​កមាន​ស្ដេច​ឈ្មោះ ហ៊ុន​ប៉ាង​ហួង​។ ស្ដេច​អង្គ​នេះ​បាន​ប្រើ​ឧបាយកល​ផ្សេងៗ ដើម្បីអោយ​ក្រុង​ទាំងនោះ​បែកបាក់​សាមគ្គី​គ្នា​អស់ រួច​លើកទ័ព​ទៅ​វាយ​យកបាន​ទាំងអស់​។
បន្ទាប់មក ចាត់​អោយ​កូន​និង​ចៅ​របស់​ព្រះអង្គ​ទៅ​ត្រួតត្រា​ក្រុង​ទាំងនោះ មួយម្នាក់ៗ​។ ស្ដេច ហួន​ប៉ាន​ហួង សោយ​ទីវ​ង្គ​ត​នៅពេល​ដែលមាន​ជន្មាយុ​ជាង​៩០​ឆ្នាំ​។ កូនប្រុស​ទី​២ ឈ្មោះ ប៉ាន​ប៉ាន ត្រូវ​លើក​អោយ​ឡើង​សោយរាជ​តែ​បានប្រគល់​កិច្ចការរដ្ឋ​ទាំងឡាយ​អោយ​មេទ័ព​ហ្វា​ន​ចេ​ម៉ាន មើល​ខុសត្រូវ​។ ស្ដេច​ប៉ាន​ប៉ាន សោយរាជ​បានតែ​បី​ឆ្នាំ​ក៏​សុគត​ទៅ​។ ប្រជារាស្ដ្រ​បាន​ព្រម​គ្នា លើក​ហ្វា​ន​ចេ​ម៉ាន​អោ​ឡើង​សោយរាជ្យ​។
ស្ដេច​អង្គ​នេះ​មាន​សេចក្ដីក្លាហាន ហើយ​រិ​ទ្ធា​នុ​ភាពខ្លាំង​ណាស់ ព្រះអង្គ​បាន​លើ​ទ័ព​ទៅ​វាយ​ប្រទេសជិតខាង​ដាក់​ជា​ចំនុះ​អស់​ជាច្រើន​។ ព្រះអង្គ​ទ្រង់​ប្រកាសថា​ជា «​មហារាជ​នៃ​ហ្វូនន​» ។ បន្ទាប់មក​ទ្រង់​បញ្ជា​អោយធ្វើ​សំពៅ​ធំៗ​ជិះ​កាត់​សមុទ្រ ទៅ​វាយ​នគរ​បាន​ជាង​១០ ដែល​ក្នុងចំណោម​នោះ​មាន​នគរ គី​វ​ទូ​គុន K’iu-tou-K’ouen កៀវ​ឆេ kieou-tche ទៀន ស៊ុន Tien-Souen​។ ព្រះអង្គ​បា​នព​ង្រី​ទឹកដី​ធំ​រហូតដល់​៥ ឬ ៦​ពាន់​លី​។​
អ្នក​ប្រ​វ​ត្ដិ​សាស្ដ្រ​និយម​ចាត់ទុក​ដោយ​សម​ហេតុ​សម​ផល​ថា ហ្វា​ន​ចេ​ម៉ាន នេះ​ត្រូវ​នឹង​ស្ដេច​ស្រី​មា​រៈ ដែលមាន​ឈ្មោះ​ចារ​នៅក្នុង​សិលាចារឹក​វ៉ូ​កាញ់ ខេត្ដ​ញ៉ា​ត្រាង ប្រទេស​វៀតណាម​សព្វថ្ងៃ ដែល​ពី​ដើម​គេ​យល់​ច្រ​លំ​ថា​ជា របស់​ចំប៉ា តែ​ក្រោយមក​គឺ​ចាប់ពី គ​.​ស​.១៩២៧ លោក Louis Finot ចាត់ទុកថា​ជា​របស់​សាមន្ដរដ្ឋ​មួយ​របស់​អាណាចក្រ​ភ្នំ​ទៅវិញ​។​
ឯកសារ​ចិន​បាន​បញ្ចាក់​ប្រាប់​យើង​ជា​បន្ដទៅ​ទៀតថា​ស្ដេច ហ្វា​ន​ចេ​ម៉ាន់ បាន​សោយ​ទីវ​ង្គ​ត​នៅពេល​លើកទ័ព ទៅ​វាយ​រដ្ឋ «​គីន​លីន​» (​កំពែង​មាស​) ដែល​លោក G. Coedès ថា​ត្រូវ​នឹង​សុវណ្ណ​ភូមិ (​ដី​មាស​ក្នុង​អត្ថបទ​បាលី​) សុ​វណ៌​កុ​ដ្យ (​កំពែង​មាស​ក្នុង​អត្ថបទ​សំស្ក្រឹត​នៅ​ប្រទេស​ភូមា​ខាងត្បូង ឬ​ជ្រោយ​ម៉ា​លា​យូ​) ។
នៅពេលដែល​ទ្រង់ ប្រឈួន ហ្វា​ន​ចេ​ម៉ាន់ ទ្រង់​បាន​បញ្ជូន​រាជបុត្រ​ឈ្មោះ គិ​ន​ចេង អោយទៅ​សោយរាជ្យ​ជំនួស​ព្រះអង្គ​។ ពេលនោះ​ក្មួយ​ព្រះអង្គ​ឈ្មោះ ឆាន (​កូន​នៃ​បងស្រី​របស់​ព្រះអង្គ​) ដែលជា​មេ​ត្រួត​ទ័ព ២០០០​នាក់ ក៏បាន​ជ្រែករាជ្យ ដោយបាន​ធ្វើ​គត់​រាជទាយាទ គិ​ន​ចេង ។ ពេលដែល​ព្រះអង្គ​សោយ​ទីវ​ង្គ​តទៅ ហ្វា​ន​ចេ​ម៉ាន់ មាន​បុត្រ​មួយទៀត ដែល​នៅ​បៅដោះ​នៅឡើយ​។ បុត្រ​នេះ​ឈ្មោះ ឆាង ហើយ​រស់នៅ​ក្នុងចំណោម​ប្រជារាស្ដ្រ​។
លុះ​ធំ​ឡើង​បាន ព្រះជន្ម ២០​វស្សា​ហើយ បុត្រ​អង្គ​នេះ​បាន​ប្រមូល​បក្សពួក​លើក​ទៅ​សំលាប់​ស្ដេច​ឆាន​បាន​។ ប៉ុន្ដែ​មេទ័ព​របស់ ឆាន ឈ្មោះ ហ្វា​ន​ស៊ី​យុន បានធ្វើ​គ​ត ឆាង​វិញ​បាន រួច​ឡើង​សោយរាជ្យ​។ ព្រះអង្គ​ទ្រង់​បាន​បញ្ជា​អោយ​កសាង​កន្លែង​ផ្សេងៗ​សំរាប់​ទ្រង់​ទៅ​កំសាន្ដ​។ ពេលព្រឹក និង​ពេល​ថ្ងៃត្រង់ ព្រះអង្គ​ទ្រង់​ប្រទាន​សវនាការ ៣​ឬ​៤​ដង​។ ជនបរទេស និង​ប្រជារាស្ដ្រ​បាន​យក​ដ​ង្វា​យ​ផ្សេងៗ​មក​ថ្វាយ មាន​ចេក អំពៅ អណ្ដើក និង​សត្វ​បក្សី​…​។​
ព្រឹ​ត្ដិ​ការណ៍​ទាំង​ប៉ុន្មាន​ខាងលើ​ចាប់ពី ហ្វា​ន​ចេ​ម៉ាន់ សោយ​ទីវ​ង្គ​តដល់ ហ្វា​ន​ស៊ី​យុន ឡើង​សោយរាជ្យ បានកើត​ឡើង​នៅ​ចន្លោះ​ឆ្នាំ ២២៥ និង ២៥០​។ គឺ​នៅ​ចន្លោះ​កាលកំនត់​ទាំងពីរ​នេះហើយ ក្នុង​រជ្ជកាល​របស់ ហ្វា​ន​ឆាន ដែល​អាណាចក្រ​ភ្នំ​បាន​ទាក់ទង​ជា​លើកដំបូង​ជាមួយនឹង​រាជវង្ស មុ​រុ​ណ្ឌ នៅ​ប្រទេស​ឥណ្ឌា និង​បាន​បញ្ជូន​រាជទូត​ទី ១ ទៅកាន់​ប្រទេស​ចិន​។ ចំពោះ​ទំនាក់ទំនង​ជាមួយ​ចិន​ខាងលើនេះ​លោក G.Coedès យល់ថា​ជា​រឿង​មាន​លក្ខណៈ​ពាណិជ្ជកម្ម​ច្រើនជាង​លក្ខណៈ​នយោបាយ​។
យ៉ាងណាមិញ​នៅ​សម័យ​នោះ គឺ​សម័យ​រាជា​អាណាចក្រ​បី​ប្រទេស​ចិន​ខាងត្បូង (​រាជា​អាណាចក្រ​វូ​) ដែល​មិន​អាចធ្វើ​ជំនួញ​ជាមួយ​ប​ស្ចឹ​ម​ប្រទេស​តាមផ្លូវ​គោក (​កាន់កាប់​ដោយ ពួក​វ៉ី​) ក៏​បែរ​មករក​ទិញ​វត្ថុ​ប្រនិត​ដែល​ខ្លួន​ត្រូវការ​តាមផ្លូវ​សមុទ្រ​វិញ​។ ដោយហេតុ​នេះហើយ​បានជា​គេ​មក​ទាក់ ទង​ជាមួយ​អាណាចក្រ​ភ្នំ​ដែល​ស្ថិតនៅ​ចំ​ផ្លូវ​ទៅមក​នៃ​ជំនួញ​ខាង​សមុទ្រ ហើយ​ដែលជា​តំណាក់​មួយ​ជៀសវាង​មិន បាន​សំរាប់​អ្នកដើរ​សំពៅ​ឆ្លងកាត់​តាម​ច្រក​ម៉ា​ឡា​កា ឬ​អ្នក​ចូល​ចិ​ត្ដ​ដឹកទំនិញ​ឆ្លង​ចុះឡើង​តាម​បួរ​ដី​នៃ​ជ្រោយ​ម៉ា​លា​យូ​។​
ចំពោះ​ទំនាក់ទំនង​ជាមួយ​ឥណ្ឌា​វិញ ឯកសារ​ចិន​មួយ​នៅ​ចុង​សតវត្ស​ទី​៥ បាន​និយាយថា មាន​មនុស្ស​ម្នាក់​ឈ្មោះ កៀ​សៀងលី ជា​មនុស្ស​នៃ​ស្រុក​តាន់​យ៉ាង (​នៅ​ខាងលិច​ប្រទេស​ឥណ្ឌា​) បានធ្វើ​ដំណើរ​ទៅ​ប្រទេស​ឥណ្ឌូ រួច​បង្ហួស មក​អាណាចក្រ​ភ្នំ​។ គឺ​ជន​នេះហើយ​ដែល​បាន​និយាយប្រាប់ ហ្វា​ន​ឆាន ពី​រឿង​ប្លែកៗ​នៅ​ប្រទេស​ឥណ្ឌា ប៉ុន្ដែ​ដំណើរ ទៅកាន់​ប្រទេស​នោះ ត្រូវអស់​ពេល​យូរ ទាំង​ទៅ​ទាំង​មក​អស់ ៣​ឆ្នាំ ឬ​ដល់​៤​ឆ្នាំ​ក៏សឹងមាន​។
គេ​ដឹង​ច្បាស់​ថា​ស្ដេច ហ្វា​ន​ឆាន ប្រហែល​ជក់​ចិ​ត្ដ​នឹង​រឿង​ចំលែក​អស់ទាំងនោះ ហើយ​បាន​បញ្ជូន​ញាតិ​របស់​ព្រះអង្គ ឈ្មោះ ស៊ូ​វូ ជា​ទូត​ទៅកាន់​ប្រទេស​ឥណ្ឌា​។ រាជទូត​រូបនេះ​បាន​ចុះ​សំពៅ​ទៅ តូ​វ​គី​វលី Teou kiuli ប្រហែល​ត្រូវ​នឹង ត ក្ដោ​ល​ត្រង់នេះ ស​អោយឃើញថា អាណាចក្រ​ភ្នំ​លាតសន្ធឹង ឥទ្ធិពល​ទៅដល់​មហាសមុទ្រ​ឥណ្ឌូ​។ រាជទូត​អាណាចក្រ​ភ្នំ​បាន​ទៅ ដល់​ពាម​ទន្លេ​គង្គា រួច​ធ្វើដំណើរ​តាម​ដង​ទន្លេ​ឡើងទៅ​ដល់​រាជធានី​របស់​ស្ដេច​មួយអង្គ ដែល​លោក Lévi ថា​ជា​ស្ដេច ក្នុង​រាជវង្ស មុ​រុណ​។
ស្ដេច​អង្គ​នេះ​នាំ​ភ្ញៀវ​អោយ​ដើរ​ទស្សនា​ប្រទេស​ព្រះអង្គ រួច​អោយ​ឥណ្ឌា​ម្នាក់​ឈ្មោះ​ឆេន សុង នាំ​ត្រលប់​មកវិញ​ដោយ​ប្រគល់អោយ​សេះ​៤ នៃ​ស្រុក​នោះ ដើម្បី​ទុក​ជាដ​ង្វា​យ​នៃ​ព្រះ​អធិរាជ​អាណាចក្រ​ភ្នំ​ផង​។​ បើតាម​ពង្សាវតារ​នៃ​អាណាចក្រ​បី គឺ​ស្ដេច​ហ្វា​ន​ឆាន ដដែល​នេះហើយ​ដែល​បាន​បញ្ជូន​ទូត​ទី​១​ទៅកាន់​ប្រទេស ចិន​នៅ គ​.​ស​.២៤៣ ដើម្បី​នាំ​ដ​ង្វា​យ​ជា​អ្នកភ្លេង និង​ផលិតផល​ផ្សេងៗ​ទៅ​ថ្វាយ​ស្ដេច​ក្រុង​ចិន​។ គេ​អាច​ចោទសួរ​ម្យ៉ាង​ទៀតថា តើ​ស្ដេច ហ្វា​ន​ឆាន នេះដែរ​ឬ ដែលជា​អ្នកនិពន្ធ​សិលាចារឹក​វ៉ូ​កាញ់​ដែល​បានចាត់ទុក​ព្រះអង្គ​ថា​ជា​ញាតិ​របស់​ព្រះបាទ ស្រី​មា​រៈ​?
ស្ដេច ហ្វា​ន​ស៊ី​យុន ដែល​បាន​សោយរាជ្យ​ត​ពី ហ្វា​ន​ឆាន ក្រោយពី​បានធ្វើ​គត់​មួយអង្គ​របស់ ហ្វា​ន់​ចេ​ម៉ាន់ បានទទួល​នៅ​ប្រមាណ គ​.​ស​. ២៤៥-២៥០ នូវ​គណ​បេសកកម្ម​ទូត​របស់លោក កាំ​ង​ថៃ និង​លោក ឈូ​យី​ង ដែល​បានមក​ជួ​ម​គ្នា​ជាមួយនឹង​ទូត ឥណ្ឌា​នៅក្នុង​រាជវាំង​។ គណៈ​បេសកកម្ម​ទូត​នេះ​បានមក​ចងស្ពានមេត្រី​ជាមួយ​អាណាចក្រ​ភ្នំ​។ បន្ទាប់ពី​នោះគេ​ឃើញ​ស្ដេច ហ្វា​ន​ស៊ី​យុន បញ្ជូន​ទូត​ទៅ​ប្រទេស​ចិន​ជាច្រើនលើក​នៅ​ចន្លោះ គ​.​ស ២៦៨ ដល់ ២៨៧ ហើយ​ដែលមាន​កត់​ទុក​ក្នុង​ពង្សាវតារ​រាជវង្ស​ស៊ីន​។
តាម​គេ​ប៉ាន់ស្មាន​មើលទៅ​ការបញ្ជូន​ទូត បី​លើកចុងក្រោយ គឺ​ពី គ​.​ស​.២៨៥ ដល់ ២៨៧ ប្រហែលជា​ផលវិបាក​នៃ​ការ​មាន​សន្ទុះ​ឡើងវិញ​ក្នុង​ផ្នែក​ជំនួញ ផ្លូវ​សមុទ្រ ក្រោយពី​ការធ្វើអោយ​ប្រទេស​ចិន​មាន​ឯកភាព​ឡើងវិញ ដោយ​រាជវង្ស​ស៊ីន ព្រោះ​ព្រឹ​ត្ដិ​ការណ៍​នេះ បណ្ដាលអោយមាន​សេចក្ដីត្រូវការ​នូវ​វត្ថុ​ប្រនិត​យ៉ាងខ្លាំង​ពី​សំណាក់​ពួក​ស្ដេច​។​



No comments:

Post a Comment

លោកអ្នកដឹងទេថា! តើសម្បតិ្តវប្បធម៌ជាអី្វ ?

នាពេលបច្ចុប្បន្ននេះយើងតែងតែងលឺជារឿយៗ ថាអ្នកនេះអ្នកនោះ ស្រលាញ់  សម្បតិ្តវប្បធម៌ ស្ទើរតែគ្រប់ៗមាត់។ ប៉ុន្តែពួកគេមួយចំនួនប្រហែលជាមិនទា...