តាមរយៈចម្លាក់ត្រី ជាក្បាច់ត្រឡោតទាបនៃប្រាសាទបាយ័ន
ព្រលានព្រះគម្លង់ និងប្រាសាទអង្គរវត្ត
យើងឃើញមានការពិពណ៌នានូវប្រភេទត្រីទឹកសាបខ្មែរជាច្រើនឥតគណនា
ដូចជា ត្រីព្រួល ត្រីគ្រុំ ត្រីគល់រាំង ត្រីអណ្ដែង ត្រីឆ្ដោរជាដើម ។
ចុះហេតុដូចម្ដេចបានជាបុព្វបុរសខ្មែរឆ្លាក់ត្រីច្រើនម្ល៉េះ ?
តើខ្មែរបុរាណចង់បង្ហាញអ្វីទៅសាសនឹកជន
ដែលមកទស្សនានៅស្ថានទាំងនោះ ? ។
តាមពិតផ្ទាំងចម្លាក់ត្រីទាំងនោះអាចចែកជា បី ប្រភេទ ៖ ទី១.
ចម្លាក់ត្រីទាក់ទងទៅនឹងទេវកថាដូចជា
រឿងកូរសមុទ្រទឹកដោះនៅប្រាសាទអង្គរវត្ត ដែលមានប្រវែងប្រមាណជា ៥០
ម៉ែត្រ ។ ទី២.
ចម្លាក់ត្រីដែលទាក់ទងទៅនឹងរឿងព្រេងដែលមានលក្ខណៈអច្ឆរិយដូចជា
ចម្លាក់រឿងជាច្រើនផ្ទាំងស្ដីពីរឿងព្រេងមួយដ៏ល្បីល្បាញ
នាសម័យវប្បធម៌បាយ័ន ឈ្មោះរឿងប្រទ្យុម្ន ។ ទី៣. ចម្លាក់ប្រភេទត្រី
ដែលមាននៅតាមដងទន្លេសាប ឬបឹងបួរខ្មែរ ។
ទោះជាត្រីទាំងនោះ មាននៅក្នុងធម្មជាតិក្ដី ឬមិនមានក្នុងធម្មជាតិក្ដី ជាការពិតណាស់ដែលសិល្បករខ្មែរបុរាណចង់បង្ហាញនូវភាពសម្បូរណ៍បែប នៃប្រភេទត្រីទឹកសាប នាសម័យបុរាណនោះ ដែលជាប្រភពនៃវឌ្ឍនភាព នៃវប្បធម៌អារ្យធម៌ខ្មែរនាសម័យមហាអង្គរ យ៉ាងប្រាកដ ។ តាមពិតបើយើងពិនិត្យឲ្យស៊ីជម្រៅ ចម្លាក់ត្រីទាំងនោះពិតជាពុំមែនត្រូវបានឆ្លាក់ឡើងគ្រាន់តែលំអភែ្ន កតែប៉ុណ្ណោះទេ ក៏ប៉ុន្ដែជានិមិត្តរូបនៃធនធានសម្បត្តិធម្មជាតិរបស់នគរខ្មែរយ៉ាង ប្រាកដ ៕
ម.ត្រាណេ

No comments:
Post a Comment