ជ្រុងមួយនៃប្រវត្តិសាស្ត្រ
តើនគរខ្មែរបាត់បង់កោះត្រល់ពីពេលណាមក? តើកម្ពុជាពិតជាបានបាត់ដោយសារលោក Jules Brévié? តើកោះនេះបាត់មុន ឬក្រោយឆ្នាំ១៩៧៩?
សាកល្បងស្តាប់ជនបរទេសនិទាន!
សេចក្តីសង្ខេបរឿងនិទានកោះត្រល់របស់ជនបរទេស
- នគរខ្មែរបានបាត់បោះដីកោះនេះតាំងពីមុនបារាំងចូលមកកាន់កាប់ដែនដីកូសាំងស៊ីន និងឥណ្ឌូចិនទៅទៀត។
- បើតាមអ្នកស្រាវជ្រាវ អ្នកដំណើរ មន្ត្រីរាជការអាណានិគមន៍បារាំង ទាំងមន្រ្តីធ្វើការនៅកម្ពុជា ទាំងមន្ត្រីធ្វើការនៅដែនដីកូសាំងស៊ីន និងឯកសាររដ្ឋបាលខ្លះ សុទ្ធតែបញ្ជាក់ថាដីកោះនេះស្ថិតក្នុងដែនរដ្ឋបាលរបស់ខេត្តពាម ឬខេត្តហាទៀងតាំងពីមុនបារាំងចូលមកធ្វើជាអាណាព្យាបាលខ្មែរ រហូតដល់ចប់អាណានិគមន៍។
- រឿងចៅហ្វាយខេត្តកំពតក្នុងសម័តអាណានិគមន៍ពុលរលក មិនអាចទៅទារពន្ធអាករនៅលើកោះនោះបាន ហើយសំរេចប្រគល់ដីកោះទៅរដ្ឋបាលខេត្តហាទៀងគឺជារឿងប្រឌិតឡើង។ រឿងនេះត្រូវគេនិទានតាំងពីទស្សវត្សន៍ឆ្នាំ១៩៦០។
- លោក Jules Brévié មិនបានកាត់ដីកោះនេះពីខ្មែរទៅឱយកូសាំងស៊ីនទេ។ ដីកោះនេះស្ថិតក្រោមដែនរដ្ឋបាលរបស់ខេត្តពាមឬហាទៀងតាំងពីមុនគាត់មកដល់ឥណ្ឌូចិនទៅទៀត។
- ក្រោយទទួលបានឯករាជ្យពីបារាំងរហូតមកដល់សព្វថ្ងៃ ពុំឃើញមានទិដ្ឋតាងជាក់លាក់ណាមួយដែលបញ្ជាក់ថាកម្ពុជាបានគ្រប់គ្រងដីកោះនេះឡើយ។
- សន្ធិសញ្ញាកម្ពុជាវៀតណាមឆ្នាំ២០០៥ មាននិយាយតែព្រំដែនគោក មិនទាន់មាននិយាយពីព្រំដែនទឹកឡើយ។
"ជឿអ្វីត្រូវជឿដោយបញ្ញា។ កុំជឿព្រោះតែជាពាក្យគ្រូថា កុំជឿព្រោះតែគម្ពីរបានចែង និងកុំជឿព្រោះតែយើងចង់ជឿ។" ព្រះសម្មាសម្ពុទ្ធ
តើនគរខ្មែរបាត់បង់កោះត្រល់ព
សាកល្បងស្តាប់ជនបរទេសនិទាន!
សេចក្តីសង្ខេបរឿងនិទានកោះត្
- នគរខ្មែរបានបាត់បោះដីកោះនេះ
- បើតាមអ្នកស្រាវជ្រាវ អ្នកដំណើរ មន្ត្រីរាជការអាណានិគមន៍បារ
- រឿងចៅហ្វាយខេត្តកំពតក្នុងសម
- លោក Jules Brévié មិនបានកាត់ដីកោះនេះពីខ្មែរទ
- ក្រោយទទួលបានឯករាជ្យពីបារាំ
- សន្ធិសញ្ញាកម្ពុជាវៀតណាមឆ្ន
"ជឿអ្វីត្រូវជឿដោយបញ្ញា។ កុំជឿព្រោះតែជាពាក្យគ្រូថា
No comments:
Post a Comment