តើអ្នកដឹងរឿង អប្សរា ឬស្រីស្នំទេ ?


ជាទូទៅ​ ខ្លះហៅរូបចម្លាក់ទាំងនេះថា​ "ទេវតា"​ ខ្លះហៅ​ "អប្សារា"​ តាមបារាំងដែលសរសេរជាភាសាសំស្រ្កឹត​ "APSARA"។​ ការដែលហៅថា​ អប្សារា​ នេះ​ ស្ទើរតែរត់មាត់ទៅហើយ​ ឧទាហរណ៍​ "របាំអប្សារា"​។​ បើហៅឲ្យត្រឹមត្រូវតាមមាត់ខ្មែរ​ ឬជាប្រពៃណីដែលមានមកនោះ​គឺ​ "អប្សរ​ ឬ​ ទេពអប្សរ"​។​


ខ្ញុំបានសាកសួរផ្ទាល់ជាមួយលោកសាស្ត្រាចារ្យដ៏ល្បីឈ្មោះដែលមានជំនាញផ្នែកខាងនរវិទ្យា​ អារ្យធម៌ខ្មែរ​ និងសិលាចារឹកខ្មែរ​ គឺលោកគ្រូ​ អាំង​ ជូលាន។
ស៖​ សិល្បៈ​ ដូចជាចម្លាក់ខ្មែរបុរាណ​ សម្រាប់គំនិតខ្មែរ​ ដូចម្ដេចដែរ?
ជ៖​ និយាយឲ្យងាយយល់​ ទេពអប្សរ​ ជាស្រីបរិវារនៃទេព​ យើងមិនដែលឃើញ។​ សម្រាប់គំនិតខ្មែរ​ គេយល់ថាស្រីបរិវារទាំងនោះបម្រើទេព​ ពោលគឺដូចស្រីស្នំដែលបម្រើព្រះរាជានៅស្ថានមនុស្សដែរ។
ដូច្នោះហើយ​ ចម្លាក់ទាំងឡាយនៅអង្គរវត្តក្ដី​ ឬនៅតាមប្រាសាទនានាក្ដី​ គឺ​ "ស្រីស្នំ"​ នោះឯង។
សម្រាប់សេចក្ដីលំអិតទាក់ទងនឹង​ "ស្រីស្នំ"​ សូមចូលអាននៅ​ទំព័រផ្សព្វផ្សាយវប្បធម៌ខ្មែរ​ Khmer renaissance។
រូបថត៖​ ចម្លាក់ស្រីស្នំនៅអង្គរវត្ត









No comments:

Post a Comment

លោកអ្នកដឹងទេថា! តើសម្បតិ្តវប្បធម៌ជាអី្វ ?

នាពេលបច្ចុប្បន្ននេះយើងតែងតែងលឺជារឿយៗ ថាអ្នកនេះអ្នកនោះ ស្រលាញ់  សម្បតិ្តវប្បធម៌ ស្ទើរតែគ្រប់ៗមាត់។ ប៉ុន្តែពួកគេមួយចំនួនប្រហែលជាមិនទា...